ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិក ជាង​៦០ភាគរយមិនជឿសម្តីលោកត្រាំនិយាយពីកូវីដ-១៩

ចែករំលែក៖

តាមលទ្ធផលស្ទងមតិនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ភាគច្រើនមិនជឿទៅលើសម្តី របស់ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលរបស់លោកស្តីពី​ការទប់ស្កាត់កូវីដ-១៩។
សារព័ត៌មាន Sputnik ​បានដកស្រង់ របាយការស្ទងមិត​របស់ PBS NewsHour និងមហាវិទ្យាល័យ Marist បានបង្ហាញឲ្យឃើញថា​ពលរដ្ឋអាមេរិកដល់ទៅ ៦០ភាគរយ មិនមានទំនុកចិត្តទៅលើអ្វីដែលលោកត្រាំ និយាយនៅពេលនេះឡើយពាក់ព័ន្ធ វីរុសកូវីដ-១៩។ ជាមួយគ្នានោះមានពលរដ្ឋ​អាមេរិក តែ​៣៧ភាគរយប៉ុណ្ណោះ ដែលបានជឿជាក់លើលោកត្រាំ​។
ក្រុមយុវជនអាមេរិក ដល់ទៅ២ភាគ៣​បានលើកឡើងថា ពួកគេជឿទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់អាមេរិក ច្រើនជាងសម្តីរបស់ លោកត្រាំ។
នៅក្នុងការស្ទងមតិមួយផ្សេងទៀតបានបង្ហាញឲ្យឃើញថា ការជឿទុកចិត្ត​ទៅលើរដ្ឋាភិបាលនិងមិនជឿទុកចិត្តមានប្រហាក់ប្រហែលគ្នា គឺ​៤៩ និង​៤៤ភាគរយ។
បច្ចុប្បន្នអាមេរិកមានករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ ៦៤២៣នាក់ និងស្លាប់​ជាង​១០០នាក់ហើយ។ ចំនួនអ្នកឆ្លងមានសញ្ញាបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ៕


ចែករំលែក៖