ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះប្រធានមណ្ឌលកុមារមេគង្គស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះប្រធានមណ្ឌលកុមារមេគង្គ ស្ទើរទាំងស្រុងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ នៅក្នុងមណ្ឌលកុមារមេគង្គ ស្ថិតក្នុងភូមិអូរំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

 លោកស្នងការរង ទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ លោក ប៊ុន ផេង ប្រាប់ថា៖ផ្ទះដែលរងការខូចខាតមានទំហំ៩ម៉ែត្រគុណ៦ម៉ែត្រ ថ្មក្រោមឈើលើ មានម្ចាស់ឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌលកុមារមេគង្គ ។

នៅពេលកើតហេតុម្ចាស់ផ្ទះមិននៅដោយរវល់ចុះទៅធ្វើការងារនៅស្រុកម៉ាឡៃ ចាក់សោផ្ទះទុកចោល ។ 

 លោកស្នងការរងបានបញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿងចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការបាន នៅវេលាម៉ោង៣រសៀលទើបភ្លើងរលត់ទាំងស្រុង ។

ចំពោះការខូចខាតផ្ទះខូចខាតអស់៧០%ផ្នែកឈើខាងលើឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនឆេះអស់ផងដែរ។

ចំពោះមូលហេតុដែលបង្កឲ្យឆេះ នេះគឺបណ្តាលមកពីទុស្សេរខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ជាប់ការងារនៅស្រុកម៉ាឡៃ ៕នីម វណ្ណា


ចែករំលែក៖