ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពស្ម័គ្រស្មោះ បម្រើ និងការពារប្រជាជន , ខណ:កងទ័ពកើតចេញពីប្រជាជននិងដើម្បីប្រជាជន !

ចែករំលែក៖

ភ្នំពេញ, កងទ័ពក្រៅពីភារកិច្ចស្នូល កងទ័ពតែងតែបម្រើគ្រប់សកម្មភាពក្នុងការងារមនុស្សធម៌នៅក្នុងសង្គមជាតិ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជាយើងបាន នឹងកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា, (រូបភាពកម្លាំងកងទ័ពជួយដឹកជញ្ជូនស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩)
ពួកគាត់ពិតជាហត់ សំខាន់បានប្រើកម្លាំងជួយប្រជាជនសិន នោះជាក្តីបំណងរបស់គាត់ ការហត់ ការនឿយ ជាឆន្ទះជួយគ្នាក្នុងគ្រាលំបាក។
សូមបញ្ជាក់ថា,លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់មានប្រសាសន៍ថា, ៖ កងទ័ពកើតចេញពីប្រជាជននិងដើម្បីប្រជាជនទាំងនៅពេលសង្គ្រាម និងសន្តិភាព ត្រូវបម្រើប្រជាជនដោយគ្មានលក្ខខណ្ឌ គ្រប់កាល:ទេស:។ ដូចជាពេលនេះជាដើម ស្របពេលដែលប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល តំបន់ខ្លះត្រូវបានបិទខ្ទប់ (ជាតំបន់ក្រហម) ដូច្នេះកងទ័ពត្រូវលះបង់គ្រប់បែបយ៉ាង ទាំងកំលាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ជួយប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាមួយគ្នា ក្នុងនាមខ្មែរស្រលាញ់ខ្មែរ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖