ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធនិងប្តីចុងត្រូវបានប្តីដើមយកកាំភ្លើងភ្ជង់ក្បាលគំរាមបាញ់សម្លាប់ ខណៈមកសុំយកកូនស្រីទៅផ្ទះវិញក្រោយពេលប្តីដើមយកកូនមកលេងជាច្រើនថ្ងៃ មិនឃើញយកទៅឱ្យវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ប្តីប្រពន្ធមួយគូបាននាំគ្នាទៅយកកូនស្រីរបស់ខ្លួន​ដែលត្រូវបានប្តីដើមយកមកលេងជាច្រេីនថ្ងៃ​ តែមិនឃេីញ
យកត្រឡប់ទៅឱ្យវិញ​ ដោយបាត់គ្មានដំណឹង​។ ខណៈពេលទៅដល់​ ស្រាប់តែត្រូវប្តីដេីមដកកាំភ្លេីងខ្លីភ្ជង់ក្បាលគំរាមរកបាញ់សម្លាប់ប្តីចុង​។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ១១និង៤០នាទីព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។
ស្ត្រីជាប្រពន្ធមានឈ្មោះ​ គួង​ រ៉ាទី​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​លក់អីវ៉ាន់​។ ចំណែកប្តីចុងមានឈ្មោះ​ ចន​ ម៉េងហ៊ាវ​  អាយុ​២៨ឆ្នាំ​ មុខរបរ​លក់អីវ៉ាន់​ ស្នាក់នៅផ្លូវ​វេងស្រេង​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ រីឯបុរសជាប្តីដេីមឈ្មោះ​ គង់​ សារ៉ុន​ អាយុ​ប្រហែលជា​ង៣០ឆ្នាំ មុខរបរ​មន្ត្រីយោធា​ ស្នាក់នៅក្នុងភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្តីចុងរបស់ស្ត្រីខាងលេី​បានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ​ ពួកគាត់បានធ្វេីដំណេីរចេញពីផ្ទះ​ ដេីម្បីមកយកកូនស្រីដែលកំពុងរស់នៅជាមួយអតីតប្តី​ ដោយបានសុំយកកូនស្រីមកលេងផ្ទះរបស់ខ្លួន​ ហើយមានរយៈពេលជាច្រេីនថ្ងៃមកហេីយ​មិនឃេីញកូនស្រីត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ រូបខ្លួននិងប្រពន្ធបាននាំគ្នាមកយកកូនស្រីដេីម្បីត្រឡប់ទៅផ្ទះវិញ។ ខណៈពេលទៅដល់​ក៏បានជួបជាមួយនឹងប្រពន្ធរបស់អតីតប្តី​ប្រពន្ធខ្លួន រួចក៏បាននិយាយប្រាប់ថា​ ពួកខ្លួនមកសុំយកកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ​ តែភ្លាមៗនោះ​ ប្រពន្ធអតីតប្តីក៏បានប្រាប់ថា​ ចាំខ្លួនទៅនិយាយជាមួយប្តីសិន​។ ក្រោយមក​ អតីតប្តី​ ក៏បានហៅអតីតប្រពន្ធឲ្យចូលទៅខាងក្នុងផ្ទះ​ ស្រាប់តែពេលនោះ​ប្រពន្ធរបស់អតីតប្តីបានបិទទ្វាររបង​ចាក់សោ រួចអតីតប្តីក៏បានទាញកាំភ្លេីងមកភ្ជង់ក្បាលរបស់ខ្លួន​ដែលជាប្តីចុង ដោយបានគំរាមសម្លាប់ចោលតែម្តង។  ក្រោយពីបានឮសម្តីនេះរួចមក​ ពួកខ្លួនក៏បាននាំគ្នារត់ចេញពីក្នុងផ្ទះ​ និងបានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន​ ដេីម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍។ ពេលទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ​បានចុះទៅដល់ទីតាំងដើម្បីធ្វើការសម្របសម្រួល​គ្នា៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖