ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បុរសជនជាតិខ្មែរឈ្មោះ ទួន សាវឿន អាយុ ៧៣ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរកឃើញ វិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមាន អាការៈហត់ដង្ហក់ ពិបាកដកដង្ហើមខ្លាំង វេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យបាន បញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង តែដោយសារការរលាកសួតខ្លាំងដែលបណ្តាលមកពីជំងឺកូវីដ-១៩ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ០៨និង៤៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖ អ្នកជំងឺឈ្មោះ ទួន សារឿន ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា