ព័ត៌មានទាន់ហេតុការណ៍៖

លោក អុិត សំហេង សូម​ចូលរួម​មរណៈ​ទុក្ខ​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​លោក​ យួន​ សុផុន​ ចៅសង្កាត់ទួលទំពូងទី២

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី កែវអុិត សុលិនា ព្រមទាំងក្រុមគ្រួសារ ! ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ពិតជាមាន ក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក យួន សុផុន ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ទួលទំពូងទី២ បានទទួលមរណភាព នាថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកា ទាំងអស់នៃក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន សូមសម្ដែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យ ជាអនេកប្បការចំពោះការបាត់បង់ លោក យួន សុផុន ដែលនេះជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជាកន្លងមក។ ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក យួន សុផុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកស្រី និងក្រុមគ្រួសារនៃសព មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងការស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅពីយើងខ្ញុំ៕

ដោយ៖សិលា


ចែករំលែក៖