ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លើកចំនួន១០ ចំណុចបន្ថែមដូចខាងក្រោម : 

១- បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតហើយ = មិនឲ្យគណបក្សប្រជាជនកម្ពុជាកាន់អំណាចតែម្នាក់ឯងយ៉ាងម៉េច ចង់ឲ្យចែកអំណាចទៅឲ្យបក្សចាញ់ឆ្នោតម៉្តេចបាន?

២- ពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនគាំទ្រភ្លើងទៀនច្រើនប៉ុន្មានទេ = ខិតខំប្រមូលអ្នកមកធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែននៅអឺរ៉ុបមិនទាំងបានផង ខំអួតអី?

៣- ទោះវិទ្យុអារង្សុីសេរីខិតខំលាបពណ៌បំផ្លើសនិងសំអុយលើមន្ត្រីជាន់ខ្ពស់កម្ពុជាយ៉ាងណាក៏ដោយ = ក៏កម្ពុជានៅតែទៅមុខដដែល?

៤- អង្គការសង្គមសុីវិលមិនមែនជាតំណាងប្រជាជនកម្ពុជាទេ = គ្រាន់តែជាមនុស្សមួយក្រុមតូចដែលរៀបចំបង្កើតជាអង្គការចាត់តាំងមួយដើម្បីបម្រើគំនិតរបស់ខ្លួនប៉ុណ្ណោះ?

៥- ពាក្យថាដើម្បីផ្លាស់ប្តូរមានជាង៣០ឆ្នាំមកហើយ = តែនៅតែផ្លាស់ប្តូរមិនបាន?

៦- បើផ្លាស់ប្តូរគេមិនបានហើយ = បញ្ជាក់ថាខ្លួនខ្សោយហើយ មិនបាច់អួតនិងជួយអួតទេ?

៧- មិនមែនដោះស្រាយតាមចិត្តចង់របស់បាតុករនៅណាហ្គាវើល = ទើបថានៅកម្ពុជាមានសិទ្ធិសេរីភាពទេ?

៨- ការចោទថាកងទ័ពនិងនគរបាលជារបស់គណបក្សប្រជាជនកម្ពុជា = គឺជាការចោទមិនត្រឹមត្រូវទាល់តែសោះ?

៩- កងទ័ពនិងនគរបាលជារបស់ប្រជាជនកម្ពុជា = មិនមែនជារបស់គណបក្សនយោបាយណាមួយទេ?

១០- កងទ័ពនិងនគរបាលអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយ = មិនធ្វើជាខ្មាំងសត្រូវជាមួយគណបក្សនយោបាយណាទេ ការពារឲ្យគ្រប់គណបក្សធ្វើសកម្មភាពនយោបាយ និងមិនលូកដៃចូលក្នុងទំនាស់រវាងគណបក្សនិងគណបក្សនយបាយទេ តែយោធានិងនគរ បាលការពាររាជរដ្ឋាភិបាលកម្ពុជាកើតចេញពីឆន្ទៈប្រជាជនកម្ពុជា? ៕

ដោយ ៖ សហការី


ចែករំលែក៖