ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

កំណាត់ផ្លូវជាតិលេខ៧(ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ

ភ្នំពេញ ៖ ផ្អែកតាមសន្ទុះល្បឿន និងភាគមមាញឹកនៃការដ្ឋាន កំណាត់ផ្លូវដ៏សំខាន់នេះ នឹងសម្រេចវឌ្ឍនភាពក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ លឿនជាងផែនការដែលបានគ្រោងទុក(ផែនការគ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧)។  គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម)ប្រវែងសរុប ... Read More »

មេដឹកនាំហាម៉ាស នៅហ្កាហ្សាស្លាប់ដោយការវាយប្រហារពីអ៊ីស្រាអែល

សារព័ត៌មាន Reuters បានផ្សាយថាក្រុមមន្ត្រីហាម៉ាស បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានសម្លាប់មេដឹកនាំនយោបាយ ហាម៉ាស លោក Salah al-Bardaweel នៅថ្ងៃអាទិត្យ ទី២៣ ខែមីនានេះ។ ... Read More »

ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រី ប្រាប់ឱ្យលេងបាញ់ទឹកដោយប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ និងកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុសដូចឆ្នាំកន្លងទៅ

ខេត្តតាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ... Read More »

ក្រសួងសុខាភិបាល ប្រកាសថា មានករណីកុមារាអាយុ ៣ឆ្នាំម្នាក់ នៅខេត្តក្រចេះ ឆ្លងជំងឺផ្ដាសាយបក្សី (H5N1)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសថា មានករណីកុមារាអាយុ ៣ឆ្នាំម្នាក់ នៅខេត្តក្រចេះ ឆ្លងជំងឺផ្ដាសាយបក្សី (H5N1) ។ បច្ចុប្បន្នស្ថានភាព និងការវិវត្តជំងឺកុមារាកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យជំនាញ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បារាំង៖ មនុស្សជិត១សែននាក់ចូលរួមធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

មនុស្សជិត ៩១.០០០នាក់ បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសបារាំង រួមទាំងនៅទីក្រុងប៉ារីស ទីក្រុងកំពង់ផែ Marseille និងទីក្រុង Lille ប្រឆាំងការរើសអើងជាតិសាសន៍។ មនុស្សមួយចំនួនបានធ្វើសកម្មភាពយ៉ាងគឃ្លើន និងប៉ះទង្គិចជាមួយប៉ូលិស។ នៅថ្ងៃទី 22 ខែមីនា មនុស្សរាប់ម៉ឺននាក់បានដើរតាមផ្លូវក្នុងទីក្រុងជាច្រើនរបស់បារាំង ... Read More »

អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង

ខេត្តស្វាយរៀង៖ លោក ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។ ការអំពាវនាវធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា​ និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍​ ... Read More »

រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

អាមេរិក៖ មនុស្ស ១៧ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅរដ្ឋ New Mexico

សហរដ្ឋអាមេរិក៖ ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​នៅ​រដ្ឋ New Mexico សុទ្ធ​តែ​ជា​បុរស​ក្នុង​នោះ​មាន​បុរស​អាយុ ១៩ឆ្នាំ២នាក់ និង​ក្មេង​ប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់ ដែល​ពួកគេ​ទាំង​អស់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ។ ប៉ូលិសបានប្រកាសកាលពីថ្ងៃទី 23 ខែមីនាថា យ៉ាងហោចណាស់មនុស្ស 3 ... Read More »

ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬសមរាត្រីក្នុងរយៈពេលបីថ្ងៃ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣ ០០០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ១៣០នាក់ និងភ្ញៀវខ្មែរចំនួន ២០ ៨៧០នាក់ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ... Read More »

ប្រធានាធិបតីអាល្លឺម៉ង់ចុះហត្ថលេខាលើវិសោធនកម្ម«ច្បាប់មូលដ្ឋាន»ដើម្បីបន្ធូរបន្ថយ “ហ្វ្រាំងបំណុល”

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Cerstin ... Read More »

ពិធីដង្ហែរូបសំណាករំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ មានអ្នកចូលរួមយ៉ាងច្រើនកុះករ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ វត្តរាជបូណ៌ ក្រុង-ខេត្តសៀមរាប បានរៀបចំដង្ហែព្រះត្រៃរតន៍ក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ... Read More »

រដ្ឋមន្ត្រី​ការបរទេស​កាណាដា​ជឿថា កាណាដា​អាច​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រាប់ BBC ថា លោកស្រីជឿជាក់ថា ប្រទេសកាណាដាអាចឈ្នះសង្គ្រាមពាណិជ្ជកម្ម ដែលត្រូវបានបង្កឡើងដោយពន្ធជាបន្តបន្ទាប់ បញ្ជាដោយប្រធានាធិបតីអាមេរិក Donald Trump ។ លោកស្រី ... Read More »

សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីទួរគី និងកូរ៉េខាងត្បូង ដើម្បីសម្រួលតម្លៃជូនប្រជាជន

រដ្ឋលេខាធិការក្រសួងកសិកម្មរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃសុក្រ (២១ មីនា) ថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីប្រទេសទួរគី និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយការផ្គត់ផ្គង់ដោយសារជំងឺគ្រុនផ្តាសាយបក្សី ដែលបានជំរុញឱ្យតម្លៃទូទាំងប្រទេសកើនឡើង។ លោកស្រី Brooke Rollins បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ... Read More »

យប់មុិញ ! រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ នៅយប់ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះលោក ថោ ជេដ្ឋា ... Read More »

រន្ធត់ណាស់..! រថយន្តម៉ាក ឡិចសុីសRX330 បេីកបុកស្រ្តីម្នាក់កំពុងជិះកង់តាមផ្លូវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ស្រ្តីម្នាក់បានបោកក្បាលស្លាប់មួយរំពេច ខណៈកំពុងជិះកង់ឆ្លងផ្លូវត្រូវរថយន្តឡិចសុីសRX330មួយគ្រឿង បេីកមកបុកចំពាក់កណ្ដាល​ បណ្ដាលឲ្យដាច់កង់ជា២កំណាត់ កាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ ១០១៩ (ហាណូយ) កែងនិងផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

ស្ដ្រីម្នាក់មានវិបត្តិផ្លូវចិត្ត គិតខ្លីដុតផ្ទះធ្វើអត្តឃាតសម្លាប់ខ្លួនតែមិនបានសម្រេច

ភ្នំពេញ៖ ស្រ្ដីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរចង់ស្លាប់ បែកគំនិតគិតខ្លីដុតផ្ទះបណ្ដាលអោយឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ  រាជធានីភ្នំពេញ ។     តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ... Read More »

រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ... Read More »

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា មានខ្យល់បក់មកពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា មានខ្យល់បក់មកពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ។  សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋាភិបាលគ្រោងរៀបចំលោក ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ! ពីពុទ្ធចក្រ មកអាណាចក្រ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា នាពិធីបើកពិធីបុណ្យទន្លេលើកទី៩នៅតាកែវ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានថា ៖ រដ្ឋាភិបាលគ្រោងរៀបចំ លោក ជួន ... Read More »

កុមារា រចនា បញ្ញាសិទ្ធ អាយុ ១ឆ្នាំ៩ខែ ដែលមានបញ្ហាគាំងម្រាមដៃ ទទួលការព្យាបាលវះកាត់កែលម្អម្រាមដៃឡើងវិញនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ

ភ្នពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានបញ្ជាក់ឱ្យដឹងថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​បើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”

 ខេត្ត​តាកែវ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅល្ងាចថ្ងៃ​សៅរ៍​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”  ។  សម្ដេចធិបតី​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ

ខេត្ត​តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើង(Walk Street) មានទិវាបុណ្យអាហាររៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា សំរាប់សប្ដាហ៍ទី៣ នៃខែមីនានេះ

ភ្នំពេញ៖ សំរាប់សប្តាហ៍ទី៣ ក្នុងខែមីនាឆ្នាំ២០២៥  ផ្លូវថ្មើរជើង(Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025 ) ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន

ខេត្តតាកែវ ៖ ការអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយនឹងសក្តានុពលរបស់សហគមន៍មូលដ្ឋាន គឺជាគំរូល្អណាស់។ នេះគឺជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នៃកម្ពុជា នៅក្នុងពិធីបើក ពីធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ... Read More »

ទណ្ឌិត សម រង្សុី អស់តម្លៃខ្លួន ត្រង់ភូកកុហក់ខ្លួនឯង បង្កើត ប្រឌិត តែព័ត៌មានក្លែង

ភ្នំពេញ ៖ ទណ្ឌិត សម រង្សុី ត្រូវដឹងថា វិទ្យុអាសុីសេរី ខ្លាំងតែការផ្សាយព័ត៌មាន បំប៉ោង បំភ្លៃ បំផ្លើស បំផ្លាញ កម្ពុជា ឥឡូវងាប់ហើយ បន្ទាប់ពីប្រធានាធិបតី ... Read More »

សម្ដេចធិបតី ថា រដ្ឋាភិបាល ឬក្រុមគ្រួសារត្រកូលហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច សោកស្ដាយ និងមិនចង់ឱ្យលាចាកសិក្ខាបទដែរ

ខេត្តតាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រដ្ឋាភិបាល ឬក្រុមគ្រួសារត្រកូលហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ... Read More »

កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ

ភ្នំពេញ ៖ អបអរសាទរ ! កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ៖ ... Read More »

បុណ្យប្រាសាទព្រះគោនៅឆ្នាំនេះ ប្រារព្វឡើងនៅថ្ងៃ៨រោច ខែផល្គុន រយៈពេល៣យប់៤ថ្ងៃ តាមប្រពៃណីទំនៀមទំលាប់ អ្នកស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ ពិធីបុណ្យប្រាសាទព្រះគោ អបអរសាទរមហាសង្ក្រាន្ត ឆ្នាំ ២០២៥ នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបចំឡើងនៅថ្ងៃ៨រោច ដល់ថ្ងៃ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ... Read More »

Update ៖ ករណីសង្ស័យផ្ទុះមីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿនៅក្រុងបាវិត គឺជាការផ្ទុះផាវគ្រាប់បែក និងកាំជ្រួច

ខេត្តស្វាយរៀង៖ បើតាមការឱ្យដឹងពី លោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិតបានអោយអ្នកសារព័ត៌មាន ដឹងថា ករណីសង្ស័យផ្ទុះមីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿនៅក្រុងបាវិត គឺជាការផ្ទុះផាវគ្រាប់បែក និងកាំជ្រួច ​ចំណុច​ផ្ទះ​ជាង​បុក​អណ្តូង ដែល​មាន​យីហោ «​សី​ពៅ​» មាន​ទទួល​ជួសជុល ... Read More »