ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។   ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »

យុវជន៥នាក់ជាសិស្សសាលាឆ្លងមកស្រុកកំរៀងបាននាំគ្នាបង្ហោះម៉ូតូលើផ្លូវវាងក្រុងប៉ៃលិនត្រូវសមត្តកិច្ចឃាត់ខ្លួន

ខេត្តប៉ៃលិន​ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា នៅថ្ងៃទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៥​:២០​នាទី​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន/អូរតាវ៉ៅ បានចុះល្បាតក្នុងភូមិសាស្រ្តរហូតដល់ចំណុចផ្លូវវាងក្រុង​ ស្ថិត​នៅភូមិ​កូនភ្នំ​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ... Read More »

សមត្ថកិច្ច​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គិភ័យ​​​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១

ភ្នំពេញ៖ នគរបាល​ពន្លត់​អគ្គិភ័យ​បានជូនដំ​ណឹង​ដល់​​សាធារណជន​ ​ទាំង​អស់​​កុំ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ពីការ​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ជាក់ស្តែង ​ដែល​ប្រព្រឹត្តិទៅ​នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​កក្កដា​​​​ ឆ្នាំ​២០២៣នេះ​​ វេលាម៉ោង​ ០៧:០០នាទី​ ដល់​ម៉ោង​ ០៩:០០​ នាទី​ព្រឹក​ នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១ ដែលស្ថិត​នៅ​ សង្កាត់ ... Read More »

ទុកកាបូបមុខតូបលក់ដូរចូលក្នុង១ភ្លែត ចោរលួចបាត់, ១ថ្ងៃក្រោយទើបចាប់ចោរបាន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃចន្ទ៨រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោ​ង៩ព្រឹក នៅត្រង់ចំណុចក្រុមទី២ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់​ដំបង មា​នករណីលួចកាបូបមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់​អត្តសញ្ញាណ បានធ្វើស​កម្មភាពលួចយកកាបូបស្ពាយ របស់ជនរងគ្រោះឈ្មោះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាបណ្ដាលអោយបុរសម្នាក់ស្លាប់

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលអោយស្លាប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នៅចំណុចភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ... Read More »

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសដកខ្លួនចេញពីនយោបាយថៃ

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសចូលនិវត្តន៍ពីនយោបាយ ហើយឈប់កាន់តំណែងទាំងអស់នៅក្នុងគណបក្ស United Thailand National Party (UTN)។ កាលពីថ្ងៃទី ១១ ខែកក្កដា កាសែត Reuters ... Read More »

ខ្លាំង​មែន​! បុរសម្នាក់ យកពូថៅវាយបំផ្លាញទូលក់ទូរស័ព្ទ ពេលនគរបាលចុះអន្តរាគន៍ យកចំពាមកៅស៊ូបាញ់នគរបាលឱ្យរបួស និងគំរាមកាប់ថែមទៀត

ខេត្តព្រៃវែង៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកពូថៅវាយបំបែកទូទូរស័ព្ទចំនួន ០១ទូ ទូតាំងសម្ភារៈទូរស័ព្ទចំនួន ០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។ ក្រោយកើតហេតុភ្លាមកម្លាំងនគរបាល បានចុះដល់ទីតាំង ... Read More »

ឃាត់ខ្លួន​បានហើយ! មុខសញ្ញាគ្រឿងញៀនដែលធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកសង្កែ

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនម្នាក់​ ដែលធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកសង្កែ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនអនុវត្តទោសទៅតាមផ្លូវច្បាប់ហេីយ។  ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វេី​ឡើង​នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃអង្គារទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ... Read More »

ចូលរួមរំលែកទុក្ខ!ស្លាប់២នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត

    ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបណ្ដាលឱ្យបុរសពីរនាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់រវាងម៉ូតូ២គ្រឿងបុកបញ្រ្ចាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៨នាទី ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៦-១៤៧ ស្ថិតក្នុងភូមិជ្រៃធំ ... Read More »

បារាំងសម្រេចបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែន

នៅក្នុងកិច្ចប្រជុំកំពូល NATO នៅប្រទេសលីទុយអានី ក្រៅពីប្រទេសបារាំងដែលសន្យាថានឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Scalp អាល្លឺម៉ង់ក៏បានសន្យាផ្តល់ជំនួយបន្ថែមចំនួន 700 លានអឺរ៉ូដល់អ៊ុយក្រែនផងដែរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី១១ខែកក្កដាថា ប្រទេសបារាំងនឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Scalp ដើម្បីជួយដល់កងកម្លាំងរបស់ ... Read More »

គ្រឿងញៀនជិត៤០គីឡូក្រាម​ ត្រូវ​បានដុតបំផ្លាញចោលខេត្តបាត់ដំបង និងពោធិ៍សាត់​ ក្រោយសមត្ថកិច្ចបង្រ្កាបនិងរឹបអូសបានពីឈ្មួញគ្រឿងញៀន

ខេត្ត​បាត់ដំបង​៖​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង​អាជ្ញា​ធរខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង​ បានយកគ្រឿងញៀនចំនួន ៣៩.៦៧គីឡូក្រាម ដែលបានមកពីការបង្ក្រាបក្នុងមូលដ្ឋានកន្លងទៅ មកដុតបំផ្លាញចោល នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។កាលពីព្រឹកថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​។  ពិធីដុតបំផ្លាញគ្រឿងញៀននេះ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ កក្កដា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

៦ខែដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបទូទាំងប្រទេសចំនួន ១.៥៤៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២.០៧២នាក់ ៥៤%កើតឡើងនៅពេលយប់

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបទូទាំងប្រទេសចំនួន ១.៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២.០៧២នាក់ ក្នុងនោះរបួសធ្ងន់១.៣៣២នាក់។​ យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ... Read More »

នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូន បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង

នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោក Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាផ្លូវការ ។ ភាគីទាំងពីរបានរួមគ្នាប្រកាសថា ចិននិងប្រទេសប្រជុំកោះសាឡូម៉ូន បង្កើតជាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយនៅយុគសម័យថ្មី ដែលគោរពគ្នាទៅវិញទៅមកនិងអភិវឌ្ឍរួម ។ ... Read More »

តំបន់ភាគឦសានសហរដ្ឋអាមេរិក រងការវាយប្រហារដោយព្យុះភ្លៀងនិងទឹកជំនន់

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ការជន់លិចយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយភ្លៀងធ្លាក់ បាននិងកំពុងបន្តលុកលុយតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក ដោយរដ្ឋ New York និង Vermont ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។ ទីភ្នាក់ងារជាតិឧតុនិយមនៃសហរដ្ឋអាមេរិក ... Read More »

មនុស្ស៤នាក់ស្លាប់ និងរងរបួស ១១នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ កក្កដានេះ!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ៧នាក់ ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ស្រ្តីខ្មែរ៣រូបដំបូងគេបង្អស់ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យ

ភ្នំពេញ៖ ស្រ្តីកូនខ្មែរ៣រូបបានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា ទិត្យម៉ារីណែត  កញ្ញា សុីវ គីមលី  កញ្ញា ណោង ជាលីណា និងលោក ញូង ... Read More »

Ashley Young ​​​ពិនិត្យ​សុខភាពរួចរាល់ត្រៀមចូលរួមជាមួយ Everton បន្ទាប់​ពី​បាន​យល់ព្រម​លើ​កិច្ចសន្យាថ្មី

ជាកីឡាករមិនមានតម្លៃផ្ទេរ Ashley Young បានយល់ព្រមចូលរួមជាមួយ Everton ហើយបានពិនិត្យសុខភាពរួចរាល់ថ្ងៃអង្គារនេះ បន្ទាប់ពីចាកចេញពី Aston Villa នៅរដូវក្តៅនេះ។ កិច្ចសន្យារបស់ Young នៅ Villa Park ... Read More »

បញ្ជូនខ្លួន​បុរស​ម្នាក់​ ដែល​ប្រើកាំបិតកាប់ប្រពន្ធ-កូនឱ្យ​របួសធ្ងន់ ព្រោះតែឥទ្ធិពលគ្រឿងស្រវឹង​ ទៅតុលាការ​ខេត្ត​ព្រៃវែង​

ខេត្តព្រៃវែង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ នៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បុរស​ម្នាក់​ ព្រោះតែឥទ្ធិពលគ្រឿងស្រវឹង​ បានកេីតជារឿង​ជម្លោះ​ក្នុងគ្រួសារ​រហូត​ក្លាយ​ជា​អំពើ​ហិង្សា​ទាញកាំបិតកាប់ប្រហារលេីប្រពន្ធ​ និងកូនឱ្យ​របួសធ្ងន់ធ្ងរ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។   របាយការណ៍ដដែល​បន្តថា​ ហេតុការណ៍ខាងលេីនេះ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ បង្ហាញមុខ​សញ្ញា​ចោរ​ជំនាញលួច​ម៉ូតូ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២នាក់​ ដែលជាមុខ​សញ្ញា​ចោរ​ជំនាញលួច​ម៉ូតូ​ជាច្រើន​ករណី​ ត្រូវ​បាន​បង្ហាញ​មុខជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយសាកសួរ​បញ្ចប់​នីតិវិធី​។  ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិសាមគ្គី ... Read More »

លោក ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ ស្រុកគងពិសី ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះលោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបន្តចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ... Read More »

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣រូប បញ្ជូនទៅតុលាការ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត ... Read More »

Juventus យល់ព្រមតាមការដាក់ទណ្ឌកម្មរបស់ UEFA ដើម្បីដកចេញពី Conference League

យោងតាមរបាយការណ៍របស់ Il Corriere dello Sport បានឲ្យដឹងថា ក្លិប Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយ UEFA ដើម្បីដកចេញពីការប្រកួតនៅអឺរ៉ុបទាំងអស់ក្នុងរដូវកាលនេះ មានន័យថា ពួកគេនឹងមិនលេងក្នុងពានរង្វាន់ Conference League ... Read More »

នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​៖ ករណីឆក់កាបូបស្ពាយ​ពីនារីជនជាតិបារាំង​​ ពេលនេះ​ឃាត់ខ្លួន​ជនសង្ស័យ​បានហើយ

ភ្នំពេញ៖ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​បានឱ្យដឹងថា​ ករណីឆក់កាបូបស្ពាយ​ពីនារីជនជាតិបារាំង​បានសម្រេច​ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ធ្វេីការប្រដេញនិងឃាត់ខ្លួនបានភ្លាមៗ​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។     យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កាលពីល្ងាចថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​បានឱ្យដឹងថា​​ លោក​ឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣​ ... Read More »

អគ្គិភ័យលេបត្របាក់ផ្ទះស្រស់ស្អាតមួយខ្នងអស់ទាំងស្រុងនៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦និង១០នាទី ព្រឹក មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ និងគ្រឿងសម្អាងការ រួមទាំងសម្ភារប្រើ ប្រាស់មួយចំនួន ត្រូវឆេះអស់ទាំងស្រុង ។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាឃាត់ខ្លួនម្ចាស់ទីតាំង៣នាក់និងរំដោះនារីរងគ្រោះបាន៣នាក់

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលនៃការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះត្រួតពិនិត្យ ទីតាំងម៉ាស្សាកោសជប់មួយកន្លែងឃាត់ខ្លួនម្ចាស់ផ្ទះនិងក្មួយចំនួន៣នាក់ ហេីយបានរំដោះនារីរងគ្រោះចំនួន៣នាក់ ផងដែរ។      ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅហាងម៉ាស្សាយីហោ​ ណារី ម៉ាស្សា ស្ថិតនៅបុរីញូវថោន ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតាតម្លៃលក់​៤,១៥០រៀល ខណៈ​ម៉ាស៊ូត(ឡើងថ្លៃ ៥០៛) លក់៤,០០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី១១-២០ ខែ​កក្ដដា​​!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី១១ ខែកក្កដា​​​​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(តម្លៃ​នៅដដែល)​ ខណៈ​ប្រេងម៉ាស៊ូត  (ឡើងថ្លៃ ... Read More »

ចិនជំរុញឲ្យអាស៊ានប្រឆាំងផែនការបញ្ចេញទឹកវិទ្យុសកម្មរបស់ជប៉ុន ចូលសមុទ្រ

ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី 56 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 11-14 ខែកក្កដានៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) ដើម្បីប្រឆាំងនឹងផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅកាន់សមុទ្រ។ យោងតាមសារព័ត៌មាន Kyodo News នៅឯការពិគ្រោះយោបល់ ទីក្រុងប៉េកាំងក៏បានស្នើឱ្យប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នកជាសះស្បើយ​​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី១១ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ ឣ្នកជាសះស្បើយ​​​​​​​​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បញ្ជូនខ្លួនប្រធានផ្នែកទីផ្សារក្រុមហ៊ុនទឹកសុទ្ធប្រូវីដាទៅតុលាការពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនប្រធានផ្នែកទីផ្សារលក់ផលិតផលទឹកសុទ្ធរបស់ក្រុមហ៊ុនប្រូវីដា និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត “កិបកេងប្រាក់ក្រុមហ៊ុន”ប្រមាណ ២៥.០០០ដុល្លារអាមេរិក ។      ជនសង្ស័យឈ្មោះ សុខ ... Read More »