ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ខេត្តបាត់ដំបង ៖ នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាមានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងសភាពហើមស្អុយដោយសង្ស័យខ្យល់គរ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្បែរពាងទឹកជិតផ្ទះ ស្ថិតក្នុងក្រុមទី១០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ... Read More »

ក្រុមការងារបក្សប្រជាជនសង្កាត់ផ្សារដើមថ្កូវ បន្ត ចុះពន្យល់ពលរដ្ឋ ពីការគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ

ភ្នំពេញ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ បានបន្តសកម្មភាពរបស់ខ្លួនក្នុងការចុះឃោសនា និងធ្វើការពន្យល់ណែនាំពលរដ្ឋដល់តាមទីលំនៅ ឲ្យពួកគាត់បានយល់ដឹងអំពីការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ឬហៅថាសន្លឹកឆ្នោតបានការ ជៀសវៀងការគូសខុសដែលធ្វើអោយសន្លឹកឆ្នោតរបស់ពលរដ្ឋបោះជូនគណបក្សដែលខ្លួនស្រលាញ់ពេញចិត្តនោះ យកជាការពុំបាន ។ លោកហែម សុផាត ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ បានប្រាប់អោយដឹងថា ៖ ... Read More »

ប្រជាពលរដ្ឋរូតរះបន្តនាំគ្នាទៅធ្វើប័ណ្ណ ( ឯ.អ ) ដើម្បីយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅថ្ងៃខាងមុខ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រូតរះនាំគ្នាទៅធ្វើប័ណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់នៅតាមមូលដ្ឋានដែលពួកគាត់រស់នៅ ដើម្បីទទួលបានប័ណ្ឌនេះ យកទៅប្រើប្រាស់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោត គឺនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះក៏នឹងចូលមកដល់ ។  ... Read More »

សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

ភ្នំពេញ ៖ ដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ !  តាមការពិនិត្យជាក់ស្ដែង គេឃើញគណបក្សនយោបាយទាំង១៨ តែងតែរៀបចំ យុទ្ធនាការឃោសនា ... Read More »

សម័យនេះហើយ ! នៅមានមន្ត្រីយោធាបាញ់បោះសេរី អត់ខ្លាចគុក ច្រវ៉ាក់ទេអី ?

ខេត្តព្រះសីហនុ ៖ មន្ដ្រីយោធាម្នាក់ បាញ់រះ៣គ្រាប់ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ដោយក្រុមកម្លាំងសមត្ថកិច្ច គ្មានការលើកលែងឡើយ។  សូមបញ្ជាក់ថា ៖ មានមន្ដ្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់រះចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ... Read More »

រំលងអធ្រាត្ររំលោភបានសម្រេច លុះស្អែកឡើងជាប់ខ្នោះសមត្ថកិច្ចល្មម

    ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះអនុវត្តពាក្យបណ្ដឹងដែលបុរសជនជាតិចាម ... Read More »

បើអង្គរក្សបើកម៉ូតការពារមេរបស់ខ្លួន ហើយធាក់អ្នកដំណើរ ដើម្បីយកផ្លូវធ្វើជាកម្មសិទ្ធបើកតែខ្លួនឯង ហាក់ដូចជាកាចជ្រុលបន្តិចហើយ អ្នកមាន !

ភ្នំពេញ៖ មុននេះប្រមាណជាង២ម៉ោង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មានគណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » បានបង្ហោះនូវសកម្មភាពមួយ ដែលអ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យប្រជាពលរដ្ឋបានដឹង ពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅរង្វង់មូលខាងលិចជ្រោយចង្វា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែល ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ រូបពីរ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ... Read More »

Update ៖ តុលាការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដែលឆក់កាបូបជនជាតិបរទេសបានសម្រេច

    ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដែលឆក់កាបូបជនជាតិបរទេសបានសម្រេចដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។     សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឆក់កាបូបជនជាតិបរទេសបានសម្រេច ... Read More »

រថយន្តជាប់ហ្គែរជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ២កន្លែងរបួសធ្ងន់ស្ត្រីម្នាក់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បេីករថយន្តហួសផ្លូវក៏បានបើកថយមកក្រោយវិញ តែដោយរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយភ្លាមៗនោះក៏ដាក់លេខបេីកទៅមុខវិញជ្រុលទៅបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កលក់នំបណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសធ្ងន់។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី១២​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវបេតុងក្នុងភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »

គិតត្រឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥%

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥% ។ នេះបើតាមការបញ្ជាក់ពីខាងអង្គភាព មន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។  អង្គភាព មន្ទីរសាធារណការរាជធានីភ្នំពេញ បានអោយដឹងថា ... Read More »

អាមេរិក«ចង់លេងបែបណា»រុស្ស៊ីស្វាគមន៍ជានិច្ច ទីក្រុងមូស្គូព្រមានប្រើគ្រាប់បែកចង្កោមនៅអ៊ុយក្រែន ជាការឆ្លើយតបនឹងអាមេរិក

រុស្ស៊ីបានព្រមានថា ខ្លួនអាចប្រើប្រាស់គ្រាប់បែកចង្កោមក្នុងប្រទេសអ៊ុយក្រែនជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលបញ្ជូនគ្រាប់បែកទាំងនេះទៅកាន់ទីក្រុងកៀវ ដោយអះអាងថា ទីក្រុងមូស្គូមានគ្រាប់បែកចង្កោមសំខាន់ៗនៅក្នុងស្តុក។ សារព័ត៌មាន Ria Novosti កាលពីថ្ងៃទី ១១ ខែកក្កដា បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មា​នអ្នកជាសះស្បើយ​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី១២ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ... Read More »

លោកត្រាំ ព្រមានពីសង្គ្រាមលោកលើកទីបី ក្រោយអាមេរិកបញ្ជូនគ្រាប់បែកចង្កោមដល់អ៊ុយក្រែន

លោក Trump បាននិយាយថា លោកប្រធានាធិបតី Biden កំពុងអូសសហរដ្ឋអាមេរិកចូលទៅក្នុង “សង្គ្រាមលោកលើកទី៣” ដោយការសម្រេចចិត្តបញ្ជូនអាវុធដ៏ចម្រូងចម្រាសដូចជាគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Hill កាលពីថ្ងៃទី១១ ខែកក្កដា (ម៉ោងក្នុងតំបន់) អតីតប្រធានាធិបតីអាមេរិក ... Read More »

Donny van de Beek ស្វែងរកជម្រើសក្នុងការចាកចេញពី Manchester United

អ្នកតំណាងរបស់កីឡាករ Donny van de Beek បានពិភាក្សាជាមួយក្លិបអឺរ៉ុបមួយចំនួនទាក់ទងនឹងការចាកចេញនៅរដូវក្តៅដ៏មានសក្តានុពលរបស់កីឡាករហូឡង់ពី Manchester United។ Van de Beek បានចូលរួមជាមួយ United ក្នុងខែកញ្ញា ឆ្នាំ២០២០ ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ គាំទ្រការងារប្រមូលសំរាមបានល្អ និងការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន១០០ ភាគរយថែមទៀត

ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ ... Read More »

មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល!

ភ្នំពេញ ៖ មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល! #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី? ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល ០,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការនិងការរីកលូតលាស់របស់មនុស្ស។ ខ) ... Read More »

Inter Milan សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ពី Chelsea

ក្លិបយក្សអ៊ីតាលី Inter Milan ចង់នាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មកក្លិបវិញនៅរដូវក្តៅនេះ។ Lukaku វ័យ៣០ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងជាមួយ Inter ពី Chelsea។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងការជួយ ... Read More »

លួងលោមក្មេងស្រីអាយុ៣ឆ្នាំដោះយកក្រវិលមាសបានហេីយពលរដ្ឋឃេីញទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ​៖​ នារីជាជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពលួងលោមក្មេងៗដោះយកគ្រឿងអលង្ការ ហើយខណៈដោះយកក្រវិលក្មេងស្រីម្នាក់បានហេីយត្រូវប្រជាពលរដ្ឋឃេីញទាន់ក៏ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៩និង២០នាទីព្រឹក​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅក្នុងភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះ ឈាង​ ស្រីលិន​ អាយុ២១ឆ្នាំ​ មុខរបរបម្រើការងារនៅភោជនីយដ្ឋានមួយកន្លែង​ ស្នាក់នៅភូមិព្រៃទា១​ ... Read More »

លោក ហេង សុខណាង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិត្រោក និងភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិត្រោក និងភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  សូមជម្រាបជូនថា ... Read More »

ជាន់ក្តាររន្ទាបះធ្លាក់បណ្តាលឱ្យរបួសធ្ងន់

ភ្នំពេញ​៖​ បុរសជាជាងសំណង់ម្នាក់បានជាន់ក្តាររន្ទាខុសបច្ចេកទេសបះធ្លាក់ចុះមកក្រោមកម្ពស់៥ម៉ែត្របណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។      ជនរងគ្រោះឈ្មោះ សុ​ភ័ណ្ឌ​ ភេទប្រុសអាយុ២៥ឆ្នាំ​ ... Read More »

ផ្លូវគមនាគមន៍ នៅកម្ពុជា កសាងបានច្រើនបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ នឹងជាសមិទ្ធផលជូនដល់ជនរួមជាតិ !

ភ្នំពេញ ៖ ឈ្វេងយល់ពីគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ផ្លូវជាតិលេខ៥៖ – ប្រវែងផ្លូវ៖ ៣៦៦គីឡូម៉ែត្រ – ឆ្លងកាត់ខេត្ត៖ កាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម៖ ១- ភ្លើងទៀនគ្មានសិទ្ធិចូលរួមការបោះឆ្នោតទេ = ដូច្នេះភ្លើងទៀនគ្មានសិទ្ធិជួបប្រជាពលរដ្ឋក្នុងរយៈពេលយុទ្ធនាការបោះឆ្នោតទេ។ ២- ការជួបប្រជាពលរដ្ឋដើម្បីញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត ... Read More »

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។   ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »

យុវជន៥នាក់ជាសិស្សសាលាឆ្លងមកស្រុកកំរៀងបាននាំគ្នាបង្ហោះម៉ូតូលើផ្លូវវាងក្រុងប៉ៃលិនត្រូវសមត្តកិច្ចឃាត់ខ្លួន

ខេត្តប៉ៃលិន​ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា នៅថ្ងៃទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៥​:២០​នាទី​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន/អូរតាវ៉ៅ បានចុះល្បាតក្នុងភូមិសាស្រ្តរហូតដល់ចំណុចផ្លូវវាងក្រុង​ ស្ថិត​នៅភូមិ​កូនភ្នំ​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ... Read More »

សមត្ថកិច្ច​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គិភ័យ​​​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១

ភ្នំពេញ៖ នគរបាល​ពន្លត់​អគ្គិភ័យ​បានជូនដំ​ណឹង​ដល់​​សាធារណជន​ ​ទាំង​អស់​​កុំ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ពីការ​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ជាក់ស្តែង ​ដែល​ប្រព្រឹត្តិទៅ​នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​កក្កដា​​​​ ឆ្នាំ​២០២៣នេះ​​ វេលាម៉ោង​ ០៧:០០នាទី​ ដល់​ម៉ោង​ ០៩:០០​ នាទី​ព្រឹក​ នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១ ដែលស្ថិត​នៅ​ សង្កាត់ ... Read More »

ទុកកាបូបមុខតូបលក់ដូរចូលក្នុង១ភ្លែត ចោរលួចបាត់, ១ថ្ងៃក្រោយទើបចាប់ចោរបាន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃចន្ទ៨រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោ​ង៩ព្រឹក នៅត្រង់ចំណុចក្រុមទី២ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់​ដំបង មា​នករណីលួចកាបូបមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់​អត្តសញ្ញាណ បានធ្វើស​កម្មភាពលួចយកកាបូបស្ពាយ របស់ជនរងគ្រោះឈ្មោះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាបណ្ដាលអោយបុរសម្នាក់ស្លាប់

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលអោយស្លាប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នៅចំណុចភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ... Read More »

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសដកខ្លួនចេញពីនយោបាយថៃ

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសចូលនិវត្តន៍ពីនយោបាយ ហើយឈប់កាន់តំណែងទាំងអស់នៅក្នុងគណបក្ស United Thailand National Party (UTN)។ កាលពីថ្ងៃទី ១១ ខែកក្កដា កាសែត Reuters ... Read More »

ខ្លាំង​មែន​! បុរសម្នាក់ យកពូថៅវាយបំផ្លាញទូលក់ទូរស័ព្ទ ពេលនគរបាលចុះអន្តរាគន៍ យកចំពាមកៅស៊ូបាញ់នគរបាលឱ្យរបួស និងគំរាមកាប់ថែមទៀត

ខេត្តព្រៃវែង៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកពូថៅវាយបំបែកទូទូរស័ព្ទចំនួន ០១ទូ ទូតាំងសម្ភារៈទូរស័ព្ទចំនួន ០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។ ក្រោយកើតហេតុភ្លាមកម្លាំងនគរបាល បានចុះដល់ទីតាំង ... Read More »