ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមន ចុះឃាត់អ្នកបើកបររយានយន្តចំនួន ៩៦នាក់ដែលបើកបរ បញ្ច្រាស់ទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តម យកមកណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៥ ចុះអនុវត្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វេីដំណេីរ បើកបរបញ្ច្រាស់ទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តមនៅចំណុចពីផ្លូវព្រះនរោត្ដម ចន្លោះពីស្ថានីយប្រេងសូគីម៉ិចមកដល់អតីតសណ្ឋាគារតាយម៉េងចាស់ ដោយបានអប់រំណែនាំដល់ អ្នកបើកបររយានយន្តសរុប ចំនួន៩៦ នាក់ដែលបើកបរបញ្ច្រាសផ្លូវនិងការអប់រំណែនាំអោយត្រលប់ទៅវិញមិនផាកពិន័យជាប្រាក់នោះទេ។

នៅព្រឹកថ្ងៃ ដដែល នេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ នៅមហាវិថីព្រះនរោត្តម ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ជាមួយគ្នានេះ កម្លាំងអធិការដ្ឋានខណ្ឌ បានធ្វើការបែងចែកកម្លាំងចេញល្បាត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅ ក្នុង មូលដ្ឋាន ផងដែរ៕

ដោយ ៖ជីណា


ចែករំលែក៖