ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ ដែលចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៨ បានទទួលមរណភាព

ភ្នំពេញ ៖ ដំណឹងមរណភាព សាកលវិទ្យាល័យការពារជាតិ មានសេចក្តីសោកស្តាយ ក្រៀមក្រំបំផុត សូមគោរពនិងជម្រាបជូន ឯកឧត្តម លោកជំទាវ នាយទាហាន ព្រមទាំង និស្សិតសិក្ខាកាម សាកលវិទ្យាល័យការពារជាតិ មេត្តាជ្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ... Read More »

លោក Mikel Arteta គ្រោងពិភាក្សាជាមួយ Declan Rice នៅពេល Arsenal មានទំនុកចិត្តលើការផ្ទេរ

កិច្ចសន្យារតារាឆ្នើមរបស់ក្លិប West Ham កីឡាករ Declan Rice ដំណើរការរហូតដល់រដូវក្តៅក្រោយ ជាមួយនឹងជម្រើសមួយឆ្នាំទៀត ហើយគាត់បានច្រានចោលការផ្តល់ជូននៃកិច្ចព្រមព្រៀងថ្មីជាមួយក្លិប។ លោក Mikel Arteta ចង់ជួបពិភាក្សាជាមួយខ្សែបម្រើ Declan Rice ... Read More »

ម្ចាស់ Fb Dr. kea Sokleng បានចេញវីដេអូសុំទោសជាសាធារណៈហើយ! ពាក់ព័ន្ធនឹងការរិះគន់ដោយគ្មានមូលដ្ឋានលើដំណើរការស្ថាបនាផ្លូវមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់

ភ្នំពេញ៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ របស់លោក វេជ្ជបណ្ឌិត គា សុខឡេង រួចមក   ក៏ផ្ទុះមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងបណ្តាញសង្គមជាច្រើន ។ នៅថ្ងៃពុធ ទី០៣ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អនុមោទនា ថ្ងៃបុណ្យវិសាខបូជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ... Read More »

នគរបាលខណ្ឌទួលគោកចាប់ឃាត់បានចោរលួចកាបូប និងទូរស័ព្ទដៃអ្នករត់ pass app នៅវេលាទៀបភ្លឺ

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ០៣និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានបង្ក្រាបឃាត់ជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចនិងបទប្រើប្រាស់ឯកសារសារធារណ:ក្លែងដោយលួចទូរស័ព្ទ០១គ្រឿងនិងកាត់ខ្សែកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះមិនបានសម្រេចនិងប្រើផ្លាកលេខម៉ូតូមិនប្រក្រតី ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨៩ ផ្លូវលេខ២១៥ ក្រុមទី៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ... Read More »

នគរបាលការពារព្រំដែនគោក៨៩១ប៉ុស្ដិ៍ អូរល្ហុងទទួលបានអគាចំនួន១ខ្នង និងផ្ទះបាយពីប្រធាននាយកដ្ឋានកណ្តាលការពារព្រំដែនគោក

 ខេត្តបន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោកប្រគល់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ចំនួន១ខ្នង និងផ្ទះបាយ១ខ្នង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ លោក ... Read More »

អាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ជនជាតិថៃ​០៦នាក់​ រួមនឹងវត្ថុតាង​ ទៅសាលាដំបូងខេត្ត

 ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី០៣​ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ។  សមតកថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បេីកប្រតិបត្តការ​ ... Read More »

ក្រសួងអប់រំស្នើសុំ នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជននិងកីឡា បានចេញ សេចក្តីថ្លែងការណ៍ថា, ក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពី​ ការផ្សាយបន្តផ្ទាល់ពិធីបេីក​ និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លេីកទី៣២

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថាព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបិទ និងបើក៏ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

រថយន្តកុងតឺន័រក្រុមផែស្ងួតសូងួនបេីកចេញពីផែឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត​ សូងួន​ ដែលបេីកចេញពីក្នុងផែឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្រុមហ៊ុនផែស្ងួត​ សូងួន​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »

ស្វែងយល់អំពីការហូរឈាមច្រមុះ !

ភ្នំពេញ ៖ ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។  ក) មូលហេតុនៃការហូរឈាមច្រមុះ៖    ១) មូលហេតុនៅនឹងច្រមុះផ្ទាល់   ... Read More »

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីអុីរ៉ង់ទៅកាន់ស៊ីរី

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានទៅដល់ក្រុងដាម៉ាស់ (Damascus) ហើយនៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគី លោក ... Read More »

ផ្ទះពលរដ្ខ១ខ្នងឆេះនៅតែគ្រោងឆ្អឹងដោយសារឆ្លងចរន្តអគ្គិសនីនៅចំណុចឡាក់ហុក២ព្រំដែន ប៉ៃលិន

ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ថិ៍ការពារព្រំដែនឡាក់ហុក២បានឲ្យដឹងថា÷នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ(ឆេះផ្ទះ) ចំនួន ០១ករណី ស្ថិតនៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ ០១ខ្នង ... Read More »

ក្មេងជំទង់អាយុ១៤ឆ្នាំ បាញ់ប្រហារនៅសាលារៀន ស្លាប់និងរបួសជាច្រើននាក់ នៅប្រទេសស៊ែប៊ី

សារព័ត៌មាន AFP នៅថ្ងៃ ទី៣ ខែឧសភា ឆ្នាំ២០២៣ បានដកស្រង់ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃប្រទេសស៊ែប៊ីបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងបាញ់គ្រូបង្រៀនរបស់ខ្លួន នៅសាលារៀនមួយកន្លែង ក្នុងទីក្រុងបែលហ្រ្កាដ មុនពេលធ្វើសកម្មភាពបាញ់ប្រហារទៅលើកូនសិស្សដទៃទៀត រួមទាំងសន្តិសុខរបស់សាលា ... Read More »

បញ្ជូនយុវជន២នាក់ទៅសាលាដំបូងខេត្ត ពីបទគប់កញ្ចក់រថយន្ត ព្រោះតែខឹងបើកភ្លើងហ្វាមើលផ្លូវមិនឃើញ

ខេត្តកំពត ៖ នៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២៣យុវជន២នាក់ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ជូនទៅសាលាដំបូងក្រោមបទសង្ស័យថាគប់កញ្ចក់រថយន្តព្រោះតែខឹងបើកភ្លើងហ្វាមើលផ្លូវមិនឃើញ។ យុវជនសង្ស័យទាំងពីរនាក់ រួមមាន ១. ឈ្មោះ រីម រ៉ាម  អាយុ ២០ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពតនិង២. ... Read More »

រុស្ស៊ីបង្កើនការផលិតអាវុធដើម្បី ភាពជោគជ័យនៃសង្រ្គាមនៅអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ រុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃអង្គារសប្តាហ៍នេះដែលបាននិយាយថា ការផលិតសព្វាវុធ ... Read More »

កិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ នាថ្ងៃអង្គារ ១៣ កើត ខែពិសាខ ... Read More »

Inter Milan បើកទ្វារឱ្យ Man United ចុះហត្ថលេខាយក Lautaro Martinez ក្នុងកិច្ចព្រមព្រៀង៧០លានផោន

ប្រភពព័ត៌មានពី Football Insider បានឲ្យដឹងថា ក្លិប Inter Milan មានឆន្ទៈលក់កីឡាករ Lautaro Martínez ដែលជាគោលដៅរបស់ក្លិបបិសាចក្រហម Man United នៅរដូវក្តៅនេះ ខណៈដែលក្លិបយក្សអ៊ីតាលីមួយនេះសម្លឹងរកការប្រមូលមូលនិធិសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ... Read More »

ផ្ទុយពីអ្នកឧកញ៉ា ស្រាប់តែម៉េង កែវពេជ្ជតា ពោលពាក្យបែបនេះ ក្រោយជួបវណ្ណដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទើបនឹងបង្ហោះសារនិយាយរឿងមិនបានបង្ហាញមុខក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍បើកប្រគួតកីឡាស៊ីហ្គេម។  តែពេលនេះអ្នកនាង លេចវត្តមាននៅពហុកីឡដ្ឋានមរតកតេជោជាមួយកូនស្រី បណ្តូលចិត្តនិងថតរូបជាមួយ វណ្ណដា និងឡូរ៉ាម៉មដោយថែមទាំងពោលពាក្យសរសើរចំៗមុខទៅកាន់ពួកគេថែមទៀតផង។ ការសរសើរមិនដាច់ពីមាត់នេះត្រូវបានធ្វើឡើងក្រោយពីមុននេះលោកវណ្ណដា ត្រូវអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ... Read More »

ឈាមអ្នកនយោបាយ ទើបតែសម្រាលកូនបាន២ថ្ងៃ កូនស្រីលោកថាក់ស៊ីនជាមួយចៅអាយុ២ថ្ងៃបន្តឃោសនាបោះឆ្នោត

លោកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលជាបេក្ខភាពឈានមុខគេមួយរូបសម្រាប់នាយករដ្ឋមន្ត្រីបាននិយាយថា លោកស្រីត្រៀមខ្លួនជាស្រេចដើម្បីបន្តសកម្មភាពឃោសនាបោះឆ្នោត ។ កូនស្រីលោកថាក់ស៊ីន ក៏បានបង្ហាញជំនឿចិត្តថា គណបក្សភឿថៃរបស់លោកស្រីនឹងទទួលជ័យជម្នះលើសលប់នៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី ១៤ ឧសភា ខាងមុខនេះ។ នៅពេលបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ Praham ... Read More »

ចាប់ឃាត់ខ្លួនបានហើយ ! ជើងខ្លាំងបោះបាចគ្រាប់កាំភ្លើង ចូលក្នុងហាងកាត់សក់ និងគំរាមបាញ់នៅ បឹងត្របែក !

ភ្នំពេញ ៖ ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់, តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។ សូមបញ្ជាក់ថា, ... Read More »

លោក Sam Allardyce យល់ព្រមក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប LeedsUnited

លោក Sam Allardyce បានយល់ព្រមក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបLeeds United ខណៈដែលក្លិបនេះកំពុងត្រដាបត្រដួសយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការធ្លាក់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស។ ក្រុម Leeds ស្ថិតក្នុងទម្រង់ដ៏គួរឱ្យភ័យខ្លាចអស់រយៈពេលជាច្រើនខែ ជាមួយនឹងការបណ្តេញលោក Jesse Marsch ក្នុងខែកុម្ភៈ ដើម្បីពេញចិត្តចំពោះលោកJavi Gracia ... Read More »

កីឡាករកូនកាត់ខ្មែរអាមេរិកស្រស់សង្ហាដូចតារាហ្វីលីពីន ឈ្មោះ សុវណ្ណ មកដល់កម្ពុជាត្រៀមចូលរួមប្រកួតស៊ីហ្គេម

ភ្នំពេញ៖ ទីបំផុត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដោយមោទកភាពនោះនឹងត្រូវប្រកាសបើកប្រកួតជាផ្លូវការនៅថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០២៣នេះហើយដែរ។ ក្នុងនោះកីឡាករជម្រើសជាតិកម្ពុជាដែលបានសំងំហ្វឹកហាត់សម្រួចកម្លាំងដើម្បីប្រកួតបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមកិត្តិយសជូនជាតិមាតុភូមិ។ សុវណ្ណ គឺជាកូនកាត់ខ្មែរអាមេរិកកាំងដែលមានឪពុកជាជនជាតិអាមេរិក គឺជាអ្នកជំនួញនៅកម្ពុជា ខណៈដែលម្តាយលោកគឺជាជនជាតិខ្មែរ ហើយគាត់កំពុងរស់នៅប្រទេសកម្ពុជាផងដែរ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរទៅលើកីឡាករវ័យ២០ឆ្នាំរូបនេះគឺលោកមានទម្រង់មុខស្រដៀងគ្នាទៅនឹងតារាសម្តែងប្រុសស្រស់សង្ហាល្បីឈ្មោះលោក Daniel Padilla  ... Read More »

រដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងចំណុចទី ៦ មានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត សម្អាតបរិស្ថាន តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សេង សិលា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងចំណុចទី ៦ មានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត សម្អាតបរិស្ថាន រើសសំរាមតាមបណ្ដោយផ្លូវជាតិលេខ១ នៅភូមិសាស្ត្រស្រុកកំពង់ត្របែក ... Read More »

«ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល»

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

កម្លាំងអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យ ករណីកូនដុតផ្ទះឪពុកខ្លួនឯង

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យ ចំណុចភូមិពាណិជ្ជកម្ម សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ... Read More »

ឃាត់ខ្លួ​នជនសង្ស័យចំនួន០៣នាក់ ក្នុងករណីរក្សា​ទុក​ ចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា​ទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៣នាក់ក្នុងបទល្មើសជាក់ស្តែង​​។ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីល្ងាចថ្ងៃទី០២ ... Read More »

ជីវិតពិតជាមិនទៀងមែន! ក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងធ្លាក់ពីលើគ្រែបណ្តាលអោយបាក់កស្លាប់

   ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់ដើរទាក់ជើងនឹងអង្រឹងបណ្តាលអោយធ្លាក់ពីលើគ្រែបាក់កស្លាប់យ៉ាងអាណោចអាធ័ម។    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាក្មេងប្រុសរងគ្រោះឈ្មោះ ពយ ... Read More »

ទំនាស់ពាក្យសម្តី ប្រើហិង្សាដោយចេតនា បណ្តាលឱ្យមនុស្ស០២នាក់ រងរបួស ខណៈជនដៃដល់ចំនួន​ ៣នាក់ត្រូវបានចាប់ខ្លួននៅស្រុកមណ្ឌលសីមា

ខេត្តកោះកុង៖ ជនដៃដល់​ចំនួន​ ៣នាក់​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យកមក​ដាក់​ទោស​តាម​ច្បាប់​ បន្ទាប់​ពី​ពួកគេ​បានធ្វេី​សកម្មភាព​ប្រើដែកបំពង់ទីបវាយប្រហារលើជនរងគ្រោះចំនួន​ ២នាក់បណ្ដាលឱ្យរងរបួស​ គ្រាន់តែ​ទំនាស់ពាក្យសម្តី។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ​ទី០៣​ ខែឧសភា​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២ ខែឧសភា ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមជានិច្ច ចំពោះការងារសំអាត បរិស្ថាន ជុំវិញនិងបរិវេណទីលានការប្រកួតកីឡានៅពហុកីឡដ្ឋានមរតកតេជោ

ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យគ្រប់កម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ ... Read More »