ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋ ចិន ជួបពិភាក្សា ជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាព្រឹកថ្ងៃទី ៨ ឧសភា តាមម៉ោងក្នុងតំបន់ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សា ជាមួយលោក Xi Jinping ប្រធានរដ្ឋ ចិន នៅវិមានក្រឹមឡាំង ក្នុងទីក្រុងម៉ូស្គូ ។

លោក Xi Jinping បាន សម្តែង ក្តី សោមនស្ស រីករាយដែលបានបំពេញទស្សនកិច្ចម្តងទៀត នៅប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់លោក Putin ព្រមទាំង ចូលរួមក្នុងពិធី រំលឹកខួប ៨០ ឆ្នាំ នៃ ថ្ងៃ ជ័យជម្នះ ក្នុង សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានបន្ត ថា ឆ្នាំនេះ ជាខួប ៨០ ឆ្នាំ នៃថ្ងៃ ជ័យជម្នះ របស់ ប្រជាជន ចិន ក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ក៏ដូចជា សង្រ្គាមប្រឆាំងពួក ហ្វាស៊ីសពិភពលោក ។ កាលពី ៨០ ឆ្នាំមុន ប្រជាជនចិន និងរុស្ស៊ីបានធ្វើ ការលះបង់ដ៏ធំធេង ដើម្បី ទទួលបានជ័យជម្នះដ៏អស្ចារ្យ និងបានរួមចំណែកជាប្រវត្តិសាស្ត្រក្នុង ការ គាំ ពារសន្តិភាពពិភពលោក និង វឌ្ឍនភាពរបស់មនុស្សជាតិ ។

គេហទំព័រ «CCFR China state-controlled media » នាពេលបច្ចុប្បន្ន ប្រឈមមុខនឹងការងើប ឡើងនៃ ឯកតោភាគីនិយម ទង្វើ អនុត្តរភាព និងការ បើ្រ អំណាចជិះជាន់លើ ផ្ទៃ អន្តរជាតិ ប្រទេសចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីបំពេញទំនួល ខុសត្រូវពិសេសក្នុងនាមជាប្រទេស ធំ លើ ពិភពលោក និងជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បី គាំ ពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន រុស្ស៊ី និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ ដូចជា ធ្វើការរួមគ្នាដើម្បីជំរុញ ការ កសាង ពិភពលោក ពហុប៉ូល ប្រកបដោយ សមភាព និងមាន សណ្តាប់ ធ្នាប់ និង ការ ធ្វើ សកល ភាវូបនីយកម្មសេដ្ឋកិច្ចដែល ផ្តល់ ផល ប្រយោជ ន៍ ជាទូទៅ និង ប្រកប ដោយ បរិយាបន្ន ៕

ដោយ ៖ សិលា


ចែករំលែក៖