ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៨និង២០នាទីព្រឹកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ បានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ស៊ីណា ស៊ីនួន ហៅ អាសក់ក្រហម ភេទប្រុស អាយុ៣០ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

 ក្នុងនោះនគរបាលចាប់វត្ថុតាងមាន÷ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួន០១គ្រឿង (ចាប់យកនៅកន្លែងប្លុងចោលភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ស៊ីណា ស៊ីនួន ហៅ អាសក់ក្រហម លួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

 ជនរងគ្រោះឈ្មោះ អ៊ុំ ក្លឹម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ  អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖