ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតដាវសាមូរ៉ៃមួយដេីមនិងឧបករណ៍កាច់កម៉ូតូមួយឈុត

ចែករំលែក៖

    ភ្នំពេញ​៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះធ្វើរដ្ឋបាលតំបន់ដែលស្មុគស្មាញបានឃាត់ខ្លួនជនសង្ស័យ១០នាក់និងដកហូតសម្ភារសម្រាប់កាច់សោ.កម៉ូតូមួយឈុតដាវសាមូរ៉ៃមួយដេីម​ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែឧសភាឆ្នាំ២០២៣​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ។ 

    តាមសមត្ថកិច្ចបានឱ្យដឹងថា​ ដោយសារតែប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា តំបន់ខាងលេីតែងតែមានក្រុមក្មេងទំនេីងដេីរចេញចូលយប់ព្រលប់មិនឈប់និងតែងតែងបាត់បង់សម្ភារទ្រព្យសម្បត្តិដែលមានតម្លៃទេីបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣​ ចុះធ្វេីរដ្ឋបាលក្នុងតំបន់ដែលស្មុគស្មាញ​ ប្រទះឃេីញក្រុមក្មេងទំនេីងពពាក់ពពូនគ្នានៅក្នុងបន្ទប់ជួល ហើយពេលត្រួតពិនិត្យបានរកឃេីញសម្ភារសម្រាប់កាច់សោ.កម៉ូតូមួយឈុតនិងដាវសាមូរ៉ៃមួយដេីម​ ទេីបកម្លាំងធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងនោះសរុបចំនួន១០នាក់។ 

   ជនសង្ស័យក្រោយឃាត់ខ្លួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖