ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។ នេះបើយោងតាម ការបញ្ជាក់ពី ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា, ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា, ក្រសួងអប់រំ យុវជន និងកីឡា មិន ត្រឹមតែទទួលបាន អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់”ប៉ុណ្ណោះទេ។ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមយ៉ាងសកម្មបំផុត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ៕
ដោយ ៖ សហការី