ព័ត៌មានទាន់ហេតុការណ៍៖

ឌុច លីដា លូកមាត់ចូលកាន់ជើងចាន់ សុផានី និងកូនស្រី និងចង់ឱ្យហ្សូណូមានទំនួលខុសត្រូវលើកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលករណីនៃការទម្លាយរឿងរ៉ាវចម្រូងចម្រាសរវាង អតីតពិធីការិនី អ្នកនាង ចាន់ សុផានី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ។ ទោះមានការព្រមានប្តឹងពីលោកហ្សូណូក្តី ក៏ចាន់ សុផានីនៅបន្តទាមទាររកយុត្តិធម៌សម្រាប់ខ្លួននិងកូនស្រី ពិសេសរឿងអាហារកិច្ចនោះខណៈដែលអ្នកសិល្បៈដឹកនាំរឿងមួយចំនួនក៏ចាប់ផ្តើមចេញមុខនិយាយអំពីបញ្ហានេះ ហើយពេលនេះ តារាសម្តែង ឌុច លីដា បានចេញមុខការពារអ្នកនាង ចាន់ សុផានី និងកូនស្រី និងចង់ឲ្យហ្សូណូមានទំនួលខុសត្រូវលើកូន។  

  គេដឹងដែរថាការបង្ហាញភស្តុតាងផ្ញើប្រាក់តាមរយៈ ធនាគារជាបន្តបន្តបន្ទាប់ជិតិ២ឆ្នាំ  ចុងក្រោយរបស់លោក ហ្សូណូ ប្រមាណជាង២៥០០០ដុល្លារអាមេរិក ទៅកាន់ ចាន់ សុផានី ត្រូវបាននាងទម្លាយប្រាប់អ្នកសារព័ត៌មានថា គឺត្រឹមជាការស្នើសុំរបស់កូនស្រីក្នុងរយៈពេលចុងក្រោយដែលបានឃើញនាងជាម្តាយមានបញ្ហាលំបាកប៉ុណ្ណោះ ហើយ១០ឆ្នាំកន្លងមកហើយដែលនាងមិនដែលបានទំនាក់ទំនងសោះជាមួយនឹងលោក ហ្សូណូ។នាងទទួលស្គាល់ថា ចុងក្រោយនេះគឺនាងពិតជាទទួលបានការផ្ញើប្រាក់ពីលោកហ្សូណូឲ្យកូនស្រី ព្រោះកូនស្រីនៅក្មេង ទើបត្រូវឆ្លងកាត់នាងជាម្តាយ។  នាងបានទាំងស្នើឲ្យច្បាប់ជួយរកយុត្តិធម៌សម្រាប់នាង ប្រសិនបើលោក ហ្សូណូត្រូវបំពេញអាហារកិច្ចចំពោះកូនស្រី គួរគុណទៅនឹងកន្លងទៅដែលលោក ហ្សូណូមិនបានផ្តល់ផង។ នាងថាការផ្តល់ឲ្យកូនកន្លងមកលុះត្រាតែនាងខ្វះខាត ហើយកូនតាមសុំដូចអ្នកសុំទាន។ នាងថាបានឃើញកូនស្រីតាមសុំលុយពីឪពុក ហើយត្រូវបានឪពុកបដិសេធ តើនាងឈឺចាប់ទេ ហើយក្នុងនាមជាស្ត្រីមេម៉ាយដែលចិញ្ចឹមកូនម្នាក់ឯងតើមានសម្ពាធផ្លុវចិត្តទេ? មតិចម្រុះជាច្រើនបានជជែកគ្នាក្នុងនោះគេសង្កេតឃើញតារាសម្តែងស្រីល្បីឈ្មោះ ឌុច លីដា បានចេញមុខការពារអ្នកនាងចាន់ សុផានី។ នាងលើកឡើងថា ខ្ញុំសូមបញ្ចេញយោបល់បន្តិច ក៏ព្រោះខ្ញុំឃើញមនុស្សមួយចំនួនមិនយល់ពីបងស្រីចាន់ សុផានីទាមទារអោយបងប្រុសចិញ្ចឹមកូន និង មតិមួយចំនួនទៀត និយាយថា កូនមួយសោះពិបាកម៉េស? មែនគាត់ពិតជាពិបាកមែនហើយបានជាគាត់េចញមកសុំជំនួយពីឳពុកកូនរបស់គាត់តែម្នាក់ដែលគាត់ពីរនាក់ម្តាយកូនតស៊ូតចិញ្ចឹមមើលថែរកូនអោយរៀនបានកំរិតល្អ សាលាល្អ សួរថាម្តាយណាមិនតស៊ូបើកូនខ្លួនរៀនពូកែទើបសុខចិត្តថោកទាបចេញមុខមកសុំជំនួយពីឳពុកកូនគាត់ បើកន្លងមកគាត់មិនមានលទ្ធភាពមិនប្រឹងស្មានតែកូនគាត់រៀនបានល្អអញ្ចឹងអី? គាត់គ្រាន់តែចង់អោយកូនរៀនតើខុសដែលទេមិចបានដាក់កំហុសលើគាត់ចេះចុះ ? ខ្ញុំគិតថាបើគាត់មានប្តីថ្មីកគាត់មិនទាមទារដែរ ហើយកូនគាត់ក៍គ្មានភាពកក៊់ក្តៅពីម្តាយពេញលេញដែរ តែកូនផ្កាជាក្មេង កតញ្ញូនិងយល់ពីការស៊ូលះបង់របស់ម្តាយទើបគ្នាចេញមកតវ៉ាជំនួយម្តាយ ហើយកូនគាត់ក៍ជាអនាគតទំពាំងស្នងឬស្សីម្នាក់ដែរតាហេតុអីមិនអាចអោយកូនរៀនបន្តសាលាល្អ? ខ្ញុំនិយាយនេះព្រោះខ្ញុំធ្លាប់ឃើញការតស៊ូចិញឹមកូនរបស់គាត់ ម្តាយមួយកូនមួយ  ។ អតិតកាលជីវិតខ្ញុំក៏ធ្លាប់ ម្តាយមួយ កូនមួយដែរ។ 

  ទោះជាយ៉ាងណាមុននេះគេបានលេចចេញមតិភាគច្រើនស្នើឲ្យពួកគាត់សម្របសម្រួលគ្នា និងឈប់យកកូនស្រីធ្វើជាប្រធានបទ ដែលបារម្ភពីការប៉ះទង្គិចអារម្មណ៍ក្មេងស្រីម្នាក់ផងដែរ ប៉ុន្តែក្មេងគឺជាក្រដាស ស មួយដែលក្នុងនាមជាអាណាព្យាយបាលគួរយកចិត្តទុកដាក់មើលថែ ដោយទំនួលខុសត្រូវនិងលើកទឹកចិត្តកូនដើម្បីបញ្ជៀសសម្ពាធផ្លុវចិត្ត៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖