ព័ត៌មានទាន់ហេតុការណ៍៖

🔴មានគណនី facebook មួយឈ្មោះថា (Chhuy Bunleng) បានបញ្ជាក់ថា កុង ABA របស់ភរិយាគាត់ មិនដល់៣ម៉ោង មានចោរដក អស់លុយ$100,000 (10មុឺន$) បើកតាមរយៈ Sim Metfone

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ មានគណនី facebook មួយឈ្មោះថា (Chhuy Bunleng) បានបញ្ជាក់ថា កុង ABA របស់ភរិយាគាត់ មិនដល់៣ម៉ោង មានចោរដក អស់លុយ$100,000 (10មុឺន$) បើកតាមរយៈ Sim Metfone។ 

ការលើកឡើងនេះ ជាការព្រួយបារម្ភមួយយ៉ាងខ្លាំង ប្រសិនជាការពិត សម្រាប់អតិថិជនដែលប្រើសេវាធនាគារ ABA ពីព្រោះថា ប្តីជនរងគ្រោះ បានទាំង Live ជាវីដេអូឃ្លីប ប្រមាណជាង ៧នាទី រៀបរាប់ជុំវិញករណីនេះ។ ដូច្នេះទាំងជនរងគ្រោះ ទាំងអតិថិជនដទៃទៀត កំពុងមានចម្ងល់ថា , តើបញ្ហានេះ ជាកំហុសខាងក្រុមហ៊ុន Metfone ,ឬជាបញ្ហាមកពីធនាគារ ABA ? ចម្ងល់នេះចាំបាច់ត្រូវមានការបកស្រាយជាបន្ទាន់ ពីខាងក្រុមហ៊ុនទាំងពីរខាងលើ ពីព្រោះថាប្ដីជនរងគ្រោះ បានប្រាប់ពីករណីទាំងអស់នេះជាក់ស្ដែងហើយ តាមរយៈវីដេអូឃ្លីប ។ 

សូមបញ្ជាក់ថា : មានគណនី facebook មួយឈ្មោះថា (Chhuy Bunleng) បានបញ្ជាក់ថាជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុត​តាំងពីកេីតមក ដែលកុងធនាគារABAប្រពន្ធរបស់ខ្ញុំត្រូវចោរវេរចេញ​ ១០មុឺន$កាលពីម្សិលមិញ​ ថ្ងៃទី៣១/០៥/២០២៤😪(គាត់សរសេរឆ្នាំខុស តាមពិត ២០២៣) ! 

គណនីដដែលបានបន្តថា : 

ហេីយបេីក Sim Metfoneបាន😓

ខ្ញុំពិតពិបាកចិត្តណាស់😓

លេខទូរសព្ទMetfoneរបស់ខ្ញុំនេះ​ 

ប្រពន្ធខ្ញុំជាអ្នកប្រេី​ហេីយក៏ប្រេីសម្រាប់កុងABAគាត់ដែរ😥

ផ្តេីមចេញពី Metfone ហេតុអ្វីបានជាបេីកសុីមMetfoneបាន

#ដែលមិនមែនជាម្ចាស់ទៅបេីកSim_Metfoneបាន?  

ហេីយបន្ទាប់មកមិនដឹងហេតុអ្វីបានអ្នកផ្សេងអាចLog in ABA Appបាន😓

ហេីយបានវេរលុយចេញ អស់ចំនួន១០មុឺន$ ពី Account ABA

សូមបញ្ជាក់មិនដល់៣ម៉ោង អស់លុយ$100,000 (10មុឺន$)

ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរអោយអាណិតណាស់😓

ញេីសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ ទាំងជានិងបូកលុយជំពាក់គេ ដេីម្បីបង្វិលរកសុី ពិតអាណិតប្រពន្ធ😥 ។ 

សូមជម្រាបជូនផងដែរថា : ក្រោយពីប្ដីជនរងគ្រោះបានបង្ហោះនូវវីដេអូឃ្លីប និងសរសេររៀបរាប់ដូចខាងលើ មានគេហទំព័រក្នុងស្រុក មានអ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះ ស៊ែរ ចែករំលែកយ៉ាងព្រោងព្រាត ដោយសារព័ត៌មាននេះ ជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ សម្រាប់ក្តីព្រួយបារម្ភរបស់អតិថិជន ។ ដូច្នេះសូមខាង ក្រុមហ៊ុន Metfone និង ធនាគារ ABA ជួយបកស្រាយ ជូនអតិថិជនជាសាធារណៈ ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនផង ការពារអតិថិជនផង ហើយបើកើតឡើងដោយសារជនទុច្ចរិតណាមួយ ក៏ខាងក្រុមហ៊ុនទាំងពីរខាងលើ មានភស្តុតាងច្បាស់ ពីអតិថិជនរងគ្រោះនេះផងដែរ។

សង្ឃឹមថា , ក្រុមហ៊ុនទាំងពីរខាងលើ មានវិធានការបកស្រាយ ឱ្យបានច្បាស់ ចៀសវាងអតិថិជនរបស់ខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ។

ម្ចាស់គណនី ឈ្មោះថា (Rany Beauty) អាចជាជនរងគ្រោះ បានបង្ហោះ ១៤ម៉ោងមុនថា :  (100,000$ បាត់ចេញពីABAខ្ញុំក្នុងព្រឹកនេះ 31-05-2023 ខ្ញុំមិនជឿថាធនាគារABAគ្មានដំណោះស្រាយអោយខ្ញុំទេ បើមិនមានដំណោះស្រាយទេ ខ្ញុំនឹងទ្បាយនៅថ្ងៃស្អែក! ។

ទីបំផុត ! ប្រហែលជាខាងធនាគារ ABA មិនបានធ្វើការដោះស្រាយជូន ទើបមាន គណនី facebook មួយឈ្មោះថា (Chhuy Bunleng) ដែលជាស្វាមី បាន Live ក្នុងករណីនេះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។

ពាក់ព័ន្ធរឿងនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីអ្នកទទួលខុសត្រូវ របស់ក្រុមហ៊ុន metfone ខណៈទូរស័ព្ទចូលតាមរយៈលេខ 0979097097 រៀបរាប់ដូចខាងលើ មានស្ត្រីម្នាក់ទទួលទូរស័ព្ទ គាត់គ្រាន់តែថារង់ចាំបន្តិច រួចក៏ដាក់សំឡេងឲ្យស្ដាប់រហូត។ ដោយឡែក ខាង ធនាគារ ABA នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះដូចគ្នា មិនអាចទំនាក់ទំនងសុំការបំភ្លឺបាន  ដោយគ្មានលេខទូរសព្ទ ។ ប៉ុន្តែគេជឿថា ទាំងក្រុមហ៊ុន metfone ទាំងធនាគារ ABA នឹងបំភ្លឺក្នុងករណីនេះ ជាសាធារណៈ ដើម្បីឲ្យអតិថិជនរបស់ខ្លួនដ៏ច្រើនទៀត បាត់បង់មន្ទិលសង្ស័យ នឹងក្តីព្រួយបារម្ភនោះ ។

សូមស្ដាប់ការ Live របស់ស្វាមីស្ត្រីរងគ្រោះដូចខាងក្រោម ៕ 

IMG_1041

ដោយ ៖ សហការី


ចែករំលែក៖