ភ្នំពេញ៖ ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១១គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង១០គ្រឿង និងចង្កូតស្តាំ១គ្រឿង។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅថ្ងៃសៅរ៍ទី០៣ ខែមិថុនា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា រថយន្តទាំងនោះរួមមានដូចខាងក្រោម៖
១៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3500CC
២៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 2400CC
៣៖ រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៥ ទំហំស៊ីឡាំង ៣៣០០ cc
៤៖ រថយន្តម៉ាក LEXUS RX 330ឆ្នាំ ផលិត 2006 ព័ណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AC-0731
៥៖ រថយន្ដម៉ាក LEXUS RX 350 ឆ្នាំផលិត2009 ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6854
៦៖ រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១៦
៧៖ រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល ២០១១
៨៖ រថយន្តម៉ាក LEXUS RX350 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AX-3488
៩៖ រថយន្តដឹកទំនិញធុនតូចម៉ាក TOYOTA HILUX VIGO ឆ្នាំម៉ូដែល 2012 ចង្កូតស្តាំ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 2A-0687
១០៖ រថយន្តម៉ាក Ford Ranger ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១៩
១១៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 2400CC
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕
ដោយ៖ សហការី