ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពុនទី១​ ចាត់ក្រុមការងារនាំយកសម្ភារនិងថវិកាមួយចំនួនផ្ដល់ជូនជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយតែងតែគិតគូរពីសុខទុក្ខជាប្រចាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពុនទី១ បានចាត់តំណាង លោក សាន សុខសីហា ដើម្បីនាំយកសម្ភារនិងថវិកាចំនួន២លានរៀលផ្តល់ជូនលោកស្រី ម៉ក់ សុគន្ធ អាយុ ៤៣ឆ្នាំ រស់នៅភូមិសន្សំកុសល១ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី សម្រាប់ដោះស្រាយចំណាយលើការសម្រាកព្យាបាលនេះ ។ 

   សូមបញ្ជាក់ថា​ ជនរងគ្រោះបានទទួលគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់បែកលលាដ៏ក្បាល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ។

    ក្រុមគ្រួសារជនរងគ្រោះបានគោរពថ្លែងអំណរគុណដល់ទឹកចិត្តរបស់លោកស ថេត ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ក្រុមការងារមកជួយស្របពេលដែលគាត់កំពុងជួបបញ្ហា និងមានការខ្វះខាតផ្នែកជីវភាព ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖