ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារកាតា Sheikh Jassim ដេញថ្លៃលើកទី៥ និងចុងក្រោយដើម្បីទិញក្លិប Manchester United

ចែករំលែក៖

ម្ចាស់ជំនួញ Sheikh Jassim bin Hamad Al Thani បានធ្វើការដេញថ្លៃជាលើកទីដើម្បីទិញក្លិបបិសាចក្រហម Manchester United នៅដើមសប្តាហ៍នេះ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងធនាគារកាតា។ ការដេញថ្លៃនេះនឹងក្លាយជាការដេញថ្លៃចុងក្រោយរបស់ Sheikh Jassimបន្ទាប់ពីថ្ងៃសុក្រ គាត់នឹងមិនចូលរួមជាមួយដំណើរការនេះទៀតទេ។

ការដេញថ្លៃនេះគឺសម្រាប់១០០% នៃក្លិបនឹងជម្រះបំណុលរបស់ Man United និងមានមូលនិធិដាច់ដោយឡែកសម្រាប់ក្លិ និងសហគមន៍មូលដ្ឋាន។ រីឯស្ថាប័ន Ineos Group របស់លោក Sir Jim Ratcliffe គឺជាភាគីសំខាន់ផ្សេងទៀតដែលព្យាយាមទិញក្លិPremier League មួយនេះដែរ។

តួលេខនៅក្នុងខែមីនាបានបង្ហាញថា Man United បានជំពាក់៩៦៩.៦លានផោនតាមរយៈការរួមបញ្ចូលគ្នានៃបំណុលសរុប ការខ្ចីប្រាក់ពីធនាគារ និងថ្លៃផ្ទេរប្រាក់ដែលមិនទាន់មានជាមួយនឹងការទូទាត់ដែលពាក់ព័ន្ធ។

គ្រួសារត្រកួល Glazer ដែលបច្ចុប្បន្នជាម្ចាស់ក្លិបបានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប Manchester United ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រ

ទោះបីជាមិនមានការឆ្លើយតបពីគ្រួសារ Glazer ចាប់តាំងពីថ្ងៃផុតកំណត់នៃការដេញថ្លៃចុងក្រោយនៅថ្ងៃទី២៨ ខែមេសាក៏ដោយ មានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងការប្រជែង Ineos នៅក្នុងខែឧសភាថា ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទិញក្លិប United នឹងទទួលបានជោគជ័យ។

ការប្រកាសនេះត្រូវបានគេយល់ថា ការផ្ដល់យោបល់មួយរបស់លោកRatcliffe គឺដើម្បីបន្ថយភាគរយនៃក្លិប United ដែលគាត់ចង់ទិញពីដំបូង៦៩% សម្រាប់ភាគហ៊ុនរបស់ Glazer ទាំងអស់មកត្រឹមតែជាង៥០% ដែលនឹងអនុញ្ញាតឱ្យសហប្រធាន Joel និង Avram Glazer រក្សាការពាក់ព័ន្ធមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបង្ហាញថា តើនៅពេលណាដែលគ្រួសារត្រកូល Glazer នឹងធ្វើការសម្រេចចិត្តលើទិសដៅអនាគតរបស់ក្លិប Manchester United នោះទេ។ ពួកគេបានទិញក្លិបក្នុងតម្លៃ៧៩០លានផោនក្នុងឆ្នាំ២០០៥ ហើយបានបង្កើតតម្លៃចន្លោះពី៥ពាន់លានទៅ៦ពាន់លានផោនសម្រាប់ក្លិបនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖