ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារបួសធ្ងន់២នាក់រវាងរថយន្តនិងម៉ូតូនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស២នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនិងម៉ូតូនៅថ្ងៃតែមួយក្នុងស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពី វេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៨និង១៣៩ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស៊េរី២០០២ ផ្លាកលេខតាកែវ២A ១៧១០ បេីកបរ ឈ្មោះ មាស ថៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងទិសដៅពីលិចទៅកេីតមិនប្រកាន់ស្ដាំក៏បុកជាមួយ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ ១FB ៧៨២២ក្នុងទិសដៅពីកេីតទៅលិចបេីកបរឈ្មោះ មុី ប៊ុនធឿន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង យ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់។

ក្រោយមកអ្នករងរបួសយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបរីឯអ្នកបេីកបររថយន្តបានឃាត់ខ្លួនដេីម្បីសាកសួរតាមច្បាប់។

ចំណែកឯមធ្យោបាយធ្វើដំណើទាំង២គ្រឿងសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុអ្នកបេីកបររថយន្តមិនប្រកាន់ស្ដាំ(មានជាតិអាកុល ០.៦៥៩mg/L)។

ករណីទី២បានកើតឡើងកាលពី វេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៦និង១៣៧ ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានរថយន្ត ម៉ាកស៊ីណា ពណ៌ ទឹកមាស  ពាក់ស្លាកលេខ ភ្នំពេញ ២AS ៥១៧៨ ទិសដៅពីលិចទៅកើត អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក៏បានបុកជាមួយ ម៉ូតូមួយគ្រឿងម៉ាក វ៉ារីអូ ពណ៌ លឿងលាយខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ ១IN- ៨០៦២ ក្នុងទិសដៅពីកេីតទៅលិចបេីកបរឈ្មោះ ផាន់ រ័ត្ន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ប្រសូត្រ២ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងបណ្ដាលអោយរងរបួសធ្ងន់ ។

ករណីនេះអ្នករងរបួសយកមកព្យាបាលនៅមន្ទឺពេទ្យបង្អែកស្រុកស្វាយទាបរីឯ ចំណែកឯមធ្យោបាយយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

សមត្ថកិច្ចបញ្ជាក់មូលហេតុដោយសារ អ្នកបេីកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

ដោយ៖ សុថាន


ចែករំលែក៖