ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងែទី១២ខែ​ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង២រំលងអធ្រាត្រ កំលាំងល្បាតអធិការដ្ឋានខណ្ឌចំការមន បានឃាត់ជនសង្ស័យ២នាក់ពីបទរក្សាទុកសារធាតុញៀន នៅចំណុចខាងមុខសំណង់ទុកចោល (គង់ហុង) ភូមិ៥ ក្រុម ៣២ ផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

   លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានប្រាប់អោយដឹងថា ជនសង្ស័យទី១-ឈ្មោះ រី វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកោះនរាន៍ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ទី២-ជនសង្ស័យឈ្មោះ ម៉េង សារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខឯកជនស្នាក់នៅក្រុមហ៊ុនសន្តិសុខឯកជន។

    ចំពោះវត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លាចំនួន ២កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ១គ្រឿងម៉ាក និច ពណ៌សក្រហម ពាក់ស្លាកលេខ ១JL-៨៧០២ភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖