ព័ត៌មានទាន់ហេតុការណ៍៖

ក្របីឡើងកមួយក្បាលដេញវ័ធមនុស្សប្រុសស្រី២នាក់រងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី២នាក់ត្រូវក្របីឡើងកមួយក្បាលដេញវ័ធរងរបួសដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកនៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣នេះ។

 ជនរងគ្រោះដោយក្របីវ័ធនោះទី១មានឈ្មោះ ហង្ស ខៀវភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

 ជនរងគ្រោះទី២មានឈ្មោះ សុវណ្ណ ស្រីល័ក្ខ ភេទស្រីអាយុ៣៧ឆ្នាំមុខរបរលក់បាយមានស្រុកកំណើតនៅខេត្តបាត់ដំបង។

 សេចក្ដីរាយការណ៍ថាៈ ក្របីឡើង កមួយក្បាលនេះបានបោលចេញពីភូមិផ្សារកណ្ដាលក្រុងប៉ោយប៉ែតដោយបោលតាមបណ្ដោយផ្លូវជាតិលេខ៥មកចូលក្នុងផ្សារអគ្គនិងបានវ័ធទៅលើជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ប្រភពបញ្ជាក់ថាៈក្រោយពីវ័ធទៅលើជនរងគ្រោះក្របីឡើង កមួយក្បាលនោះបានព្យាយាមបោលដេញវ័ធអ្នកស្រុកនិងបោលតាមផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋផងដែរ។

ទោះយ៉ាងណាក្របីឡើង កមួយក្បាលនោះត្រូវសមត្ថកិច្ចនិងពលរដ្ឋបាននាំគ្នាដេញតាមព័ទ្ធចាប់ដើម្បីកុំឲ្យដេញវ័ធមនុស្សបន្តទៀត។

 លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន មានប្រសាសន៍ថា ក្របីឡើង កខាងលើនោះត្រូវបានកម្លាំងលោកព័ទ្ធចាប់បានហើយតែកំពុងស្វែងរកម្ចាស់ដើម្បីប្រគល់ឱ្យម្ចាស់វិញ ៕

IMG_3905

ដោយ ៖ វណ្ណា


ចែករំលែក៖