ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹង នគរបាលចរាចរណ៍ ចាប់ផាកពិន័យ ពេលទៅទិញថ្នាំឱ្យកូន និងមិនសុខចិត្តចំពោះការចាប់ផាកនេះ បានបង្ខំឱ្យបុរសម្នាក់ កាន់ធូបមួយបាច់ មកបបួលនគរបាលស្បថ!

ចែករំលែក៖

ភ្នំពេញ ៖ មិនគួរកើតមានដាច់ខាត រវាងមន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់ និងបងប្អូនប្រជាពលរដ្ឋ ចំពោះ ការថ្នាំងថ្នាក់គ្នា ! ប្រជាពលរដ្ឋមិនត្រូវខ្លាចមន្ត្រីនគរបាលចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ ទើបទទួលបាន សុវត្ថិភាពក្នុងការបើកបរ ។ ដោយឡែកមន្ត្រីនគរបាលចរាចរណ៍ ពង្រឹងការងារ ប្រកបដោយ វិជ្ជាជីវៈ គោរព ស្រឡាញ់ ប្រជាពលរដ្ឋ ស្របតាម វប្បធម៌ ទំនៀមទម្លាប់ ដ៏ល្អ របស់ជាតិសាសន៍យើង ខ្មែរស្រលាញ់ខ្មែរ ។ 

នៅថ្ងៃនេះ , លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានករណីបង្ហោះ រូបភាពមន្ត្រីនគរបាលចរាចរណ៍ ដែលឃើញបុរសម្នាក់អុជធូបមួយដុំមកស្បថជាមួយមន្ត្រីនគរបាលចរាចរណ៍។ 

បើតាមការបង្ហោះពីប្រភពហ្វេសប៊ុក បានសរសេរថា : ដោយសារខឹងនគរបាលចរាចរណ៍ ចាប់ផាកពិន័យ ពេលទៅទិញថ្នាំឲ្យកូន និងមិនសុខចិត្តចំពោះការចាប់ផាកនេះ បានបង្ខំឲ្យបុរសម្នាក់ កាន់ធូបមួយបាច់ មកបបួលនគរបាលស្បថ!

សង្ឃឹមថាភាគីទាំងអស់ មានការយោគយល់ និងមានដំណោះស្រាយសមស្រប! គោលដៅតាមផ្លូវ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ទីបំផុត ! បុរសដែលកាន់ធូបមួយបាច់ បបួលនគរបាលចរាចរណ៍ ស្បថពេលចាប់ផាកពិន័យនោះ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ជុំវិញបញ្ហានេះ ! សង្ឃឹមថានឹងមានដំណោះស្រាយ និងការយោគយល់គ្នារវាងពលរដ្ឋ និងសមត្ថកិច្ច! ប្រកបដោយសន្តិវិធី ។ 

ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕

ដោយ ៖ សហការី


ចែករំលែក៖