ព័ត៌មានទាន់ហេតុការណ៍៖

សូដា នីតា រំលឹកអតីតកាល លោក តាដំបងដែក ក្រោយផ្ទុះរឿងចម្រូងចម្រាសបំណុលពីការលេងតុងទីន

ចែករំលែក៖

ភ្នំពេញ៖ ករណីអ្នកស្នងរូបរហ័សនាមលោកតាដំបងដែកបានបង្ហោះសារនិងរូបថតរបស់តារាសម្តែង សូដានីតា ឲ្យចូលខ្លួនដោះស្រាយបំណុលបានក្លាយជារឿងថ្មីគួរឲ្យចាប់អារម្មណ៍។ មុននេះនាងក៏បានធ្វើការបញ្ចេញសារតបត្រឡប់ទៅកាន់ភាគីម្ខាងទៀតនូវអតីតកាលដែលធ្លាប់បានជួយលោកតាដំបងដែកដែរ។ 

គ្រូស្នងរូបឈ្មោះលោកតាដំបងដែក បានបញ្ចេញសារដ៏ក្តៅគកុកមួយជុំវិញរឿងរ៉ាវតារាសម្តែង សូដានីតា បានជាប់បំណុលទាក់ទិននឹងការលេងតុងទីន និងការខ្ចីប្រាក់ ដោយក្នុងសារនោះបានស្នើឲ្យសូដានីតាចេញមុខដោះស្រាយបំណុលខ្ទង់ម៉ឺនដុល្លារនោះ។ 

បេីតាមលោកតាដំបូងដែក  បានអោយដឹងថា តារាស្រី  សូដា នីតា បានជំពាក់លុយគាត់តាមរយៈការលេងតុងទីនច្រេីនក្បាល  ហេីយមិនព្រមសងលុយត្រឡប់មកវិញទេ  ដែលចំនួនលុយនោះគឺខ្ទង់រាប់សិបម៉ឺនដុល្លារ។ ក្រៅពីបញ្ចេញសារហេីយនោះលោកតាដំបូងដែកក៏បានបញ្ចេញរូបភាពប្រតិបត្តិការផ្ទេរលុយដែលធ្លាប់វេរលុយទៅអោយតារាស្រី  រូបនេះផងដែរ។  ជាក់ស្តែងខ្លឹមសារទាំងស្រុងរបស់លោកតាដំបូងដែកបានរៀបរាប់ថា  សូដានីតាបានយកប្រាក់ពីលោកតាដំបងដែកជាង១០ម៉ឺនដុល្លារពីការលេងតុងទីនក្បាល 1000$ ក្បាល 150$ ក្បាល 200$ ក្បាល 2000$ ខណៈដែលគាត់ក៏ឲ្យនាងសងតាមលទ្ធភាពដែរ ហើយចុងក្រោយគឺសូដានីតា បានយកប្រាក់ខ្ចីបន្ថែម៤ពាន់ដុល្លារទៀតក៏មិនសង។ ក្រៅពីជំពាក់គ្រូស្នងរូបខាងលើក៏មានការទម្លាយថាសូដានីតាបានជំពាក់ប្រាក់ប្អូនស្រីលោកតាមដំបងដែកដែរ ដែលសរុបទាំងពីរនាក់ មិនក្រោមម្ភៃមុឺន ដុល្លារឡើយ។ គ្រូស្នងរូបខាងលើបានលើកឡើងថា មុនសម្រេចចិត្តផុសគឺមានការជូនដំណឹងហើយប៉ុន្តែនៅតែគ្មានចំលើយស្ងាត់ឈឹង។ ទោះជាយ៉ាងណាមិនស្ងាត់បាត់ដំណឹងឡើយស្រាប់តែមុននេះគេបានឃើញតារាស្រីរូបនេះបានបញ្ចេញយោបល់តបត្រឡប់ទៅកាន់គ្រូស្នងរូបខាងលើវិញដោយបានទាំងបើកកកាយរឿងរ៉ាវចាស់ៗមកផងដែរ។ នាងបានតបត្រឡប់ទៅវិញថា  អារី ហៅ លោកតា ដំបងដែក ! កន្លងមក ឫធ្លាប់ខ្ចីលុយខ្ញុំ ខ្ញំនាំដើរលេង ផឹកសុីលុយខ្ញំពីភ្នំពេញដល់ខេត្តឆ្ងាយៗ នឹង ខ្ចីលុយខ្ញុំរាប់មិនដែលបង់ការ ក៏មិនថា លោកតាឯង បើកហាងរកលុយបង់ហាងមិនបាន តើអ្នកណាជួយ ? លុយ តុងទីន គេបោកទៅ ខ្ញុំជាអ្នកធានាចេញសង ម៉េចក៏មិនគិតផង ? ម៉ានខែមុន លោកតា ដំបងដែកឯង យកកាតគ្រីឡាន២ ទៅ បញ្ចាំ តើអ្នកណាជាអ្នកសំរួលអោយ ? លុយ តុងទីនគេបោក អារត្ន័ម៉ែអារត្ម័៨មុឺន$ ជាពួកក្រុមលោកតាឯង តែពួកវាងាប់ចោលលុយ ១ ចងក កូន ចងកសំលាប់ខ្លួន ម៉ែ សុខចិត្តក្នុងពេទ្យ ខ្ញុំសុខចិត្តចេញសងទៅលោកតាដំបងដែកឯង  ពីមុនតើលោកតាឯងដើរសុីចាយលុយខ្ញុំ ពេលថត រឿង រាជនីភូមិគ្រិះ លោកតាដំបងដែកឯង (អារី)មានរឿងអីខ្លះ ? អ្នកណាអ្នកចេញមុខជួយ? លោកតា ខ្ចីលុយគេ ខ្ញុំទាក់ទងអោយរហូត ម៉េចមិនសួរសិន ?

  គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងត្រូវបន្តទៅជាយ៉ាងណា។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកដំបូងទេដែលករណីនៃការលេងតុងទីន និងខ្ចីប្រាក់ត្រូវបានម្ចាស់ប្រាក់ប្រកាសជាសាធារណៈឲ្យចូលខ្លួនដោះស្រាយបំណុល ហើយគេរង់ចាំតាមដានបន្តទៀតថារឿងនេះនឹងទៅជាយ៉ាងណា៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖