ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២០ មិថុនា ចំនួន ៣២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ៖ 

+ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។

+ប្រើប្រាស់ ១៤ករណី ឃាត់ ៤១នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមិថុនា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ១៤៣១,២០ក្រាម និង៣កញ្ចប់តូច។

-មេតំហ្វេតាមីន (Wy) = ០,១០ក្រាម។

-កេតាមីន (Ke) = ១៦,៥៩ក្រាម។

លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១១អង្គភាព 

១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៤នាក់ ចាប់យក Ice ១៩,៩៤ក្រាម និង MDMA ១៦,៥៩ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៨ក្រាម។

៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦៥,៥០ក្រាម និង Wy ០,១០ក្រាម។

៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤១ក្រាម។

៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ០,៤០ក្រាម។

៧ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ០,៥៣ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៩ក្រាម។

៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៥៥ក្រាម។

១០ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ២,៧៩ក្រាម។

១១ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៣៣៨,៨៤ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៧ក្រាម។

៣ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច៕

ដោយ ៖ សហការី


ចែករំលែក៖