ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី២៩ មិថុនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៨ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៥,៣៨ក្រាម និង៥កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៣២ក្រាម។កេតាមីន (Ke) ស្មេីនិង​ ៣,៥៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១១៣,២៩ក្រាម និង Ke ៣,៥៩ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៥៩ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់  រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២២,០៥ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៧ / ព្រះសីហនុ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៩ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៧,៩៣ក្រាម។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ៣,២៨ក្រាម។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦៥,២០ក្រាម និង Wy ០,៣២ក្រាម។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,០៤ក្រាម។

*៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច៕

ដោយ​៖ សហការី​


ចែករំលែក៖