ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់រងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្ស ប្រុស ស្រីរងរបួសធ្ងន់ស្រាល៥នាក់រយៈពេល១ម៉ោង ២ករណីផ្សេងគ្នានៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

 សមត្ថកិច្ចប្រាប់ថាៈករណីទី១.នៅវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នៅតាមផ្លូវចំណតរថយន្តចាស់ស្ថិតភូមិប៉ាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត  មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសបុកគ្នាបណ្តាលរបួសធ្ងន់ស្រាល៣នាក់មានស្ត្រីម្នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។

 សមត្ថកិច្ចបន្តថាៈករណីទី២.នៅវេលាម៉ោង១២យប់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នៅតាមផ្លូវដើមស្រល់ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបើកបរបញ្រ្ចាសទិសគ្នាបានបុកគ្នាបណ្តាលរងរបួសបុរស២នាក់ធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

 ករណីខាងលើនេះសមត្ថកិច្ចបញ្ជាក់ថាៈរយៈពេលតែជាង១ម៉ោងប៉ុណ្ណោះមានគ្រោះថ្នាក់ចរាចរណ៍ដល់ ២ករណីដោយឡែកគ្នានៅក្រុងប៉ោយប៉ែត បណ្តាលរបួសធ្ងន់ស្រាលចំនួន៥នាក់មាន៣នាក់របួសធ្ងន់ស្រីម្នាក់ត្រូវបានក្រុមសង្គ្រោះរបស់លោក នួន នីគីដា ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរ។

 នៅកន្លែងកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែត ធ្វើការវាស់វែងរួចរាល់និងបានយកម៉ូតូដែលរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់។ទោះយ៉ាងណាករណីខាងលើសមត្ថកិច្ចមិនបានស្គាល់អត្តសញ្ញាណអ្នករងរបួសឡើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖