ព័ត៌មានទាន់ហេតុការណ៍៖

ល្ងាចមុិញ ! ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ឆក់ជីវិតមនុស្ស ៨នាក់ សែនរន្ធត់បំផុត !

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា : តាមសេចក្តីរាយការណ៍ពីអាជ្ញាធរបានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ មនុស្ស៨នាក់បានស្លាប់ (ស្រី៣, ប្រុស៥) ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះជាដំណឹងដ៏សោកសៅ បំផុត និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព។ មិនគួរណា ? ទីតាំងសប្បាយ ! ក្លាយជាទុក្ខ សោកនាដកម្ម ដោយអគ្គិភ័យត្របាក់យកជីវិតមនុស្ស ត្រឹមតែមួយពព្រិចភ្នែក អស់ ៨នាក់បែបនេះសោះ ។ 

សូមជំរាបថា អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេបានឃើញ អណ្ដាតភ្លើងឆាបឆេះយ៉ាងខ្មួលខ្មាញ់ពីជាន់ខាងលើ ហើយភ្លាមៗនោះនគរបាលក៏បានចេញរថយន្តទៅអន្តរាគមន៍ ភ្លាមៗផងដែរ ប៉ុន្តែ ដោយសារទីតាំងអគារខ្ពស់ ហើយពុំអាចទប់ស្កាត់បាន ជាហេតុបណ្តាលឱ្យមនុស្សជាប់គាំងនៅក្នុងនោះអគាររហូតបាត់បង់ជីវិត។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាខាងសមត្ថកិច្ចជំនាញ មិនទាន់បង្ហាញអំពីអត្តសញ្ញាណជនរងគ្រោះដែលបានបាត់បង់ជីវិតនោះនៅឡើយទេ។ 

សូមបញ្ជាក់ថា : គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ មនុស្ស៨នាក់បានស្លាប់ (ស្រី៣, ប្រុស៥) ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

ដោយ ៖ សហការី


ចែករំលែក៖