ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញពី គំរូសន្លឹកឆ្នោតមិនបានការ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) បានបង្ហាញពី គំរូសន្លឹកឆ្នោតមិនបានការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា : ការបើកយុទ្ធនាការបោះឆ្នោត ស្វែងរកការគាំទ្រ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ផ្តើមផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ហើយរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ 

ដោយឡែកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត ដែលចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ។ សូមបងប្អូន ជនរួមជាតិ អញ្ជើញទៅបោះឆ្នោតអោយបានទាំងអស់គ្នា ដើម្បីប្រើសិទ្ធិជ្រើសរើស គណបក្សនយោបាយ ណាយើងស្រឡាញ់ ពេញចិត្ត ៕

ដោយ ៖ សិលា


ចែករំលែក៖