ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន០៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង ០០នាទី កំលាំងជំនាញនៃអធិការដ្ឋានខណ្ឌ និងប៉ុស្តិ៍ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្នូរជាតិលេខ៥ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ តុប រ៉សេត ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរ ពិតប្រាក ។ ហើយដកហូតសម្ភារ: នូវក្រាមពណ៌ សថ្លា ចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន ។ ចំពោះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវប៉ុស្តិ៍នគរបាលរដ្ឋបាលបានបញ្ជូនទៅអធិការខណ្ឌឬស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖