ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃ២៥ខែកក្តដាឆ្នាំ២០២៣នេះថាមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតរវាងម៉ូតូ២គ្រឿងបានបុកគ្នាហើយបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាគ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣នៅតាមបណ្តោយផ្លូជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤១.៤២ ត្រង់ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូមួគ្រឿងម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BK-1390។
អ្នកបើកបរឈ្មោះ ផុន សាមីត ភេទប្រុស អាយុ ២៦ឆ្នាំ(រងរបួសធ្ងន់) រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង និងអ្នករួមដំណើរ ឈ្មោះ រួន ខួច ភេទប្រុស អាយុ ២៧ឆ្នាំ (រងរបួសធ្ងន់)រស់នៅភូមិបិល ឃុំស្គុះ ស្រុកសំរោងទង បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានប៉ះនឹងម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក នឹងអត្តសញ្ញាណអ្នកបើកបរបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលរងរបួសធ្ងន់ទាំងពីរនាក់តែម្តងទៅ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុភាគីខាងម៉ូតូមិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរម៉ូតូបង្កបានបើកគេចខ្លួនបាត់ស្រមោលដោយសារភាគីអត់ដួល។
មន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាង រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវល្លិសរ រង់ចាំដោះស្រាយនៅពេលក្រោយ។
សមត្ថកិច្ច សូមអំពាវនាវដល់សាធារណៈជនថាកុំឲ្យភ័ន្តច្រឡំរឿងករណីគ្រោះថ្នាក់ចរាចរសោះ បែជាមានអាខោនហ្វេសប៊ុកមួយឈ្មោះ Bong Roth Official យកមកបង្ហោះថាជាករណីឃាតកម្មនោះវាមិនមែនជាការណ៍ពិតទេ៕
ដោយ៖ ចន្ទ លីហ្សា