ក្លិប Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីតមានបានផ្តល់ជូនទៅខ្សែប្រយុទ្ធKylian Mbappe ក្នុងការចរចាផ្ទេរ បន្ទាប់ពីបានធ្វើការដេញថ្លៃជាកំណត់ត្រាពិភពលោក២៥៩លានផោនសម្រាប់ខ្សែប្រយុទ្ធ Paris St-Germain រូបនេះ។ ប្រធានក្រុមជម្រើសជាតិបារាំងអាយុ២៤ឆ្នាំដែលនៅសល់កុងត្រាមួយឆ្នាំបានបដិសេធមិនចុះហត្ថលេខាបន្តនៅក្លិបជើងឯកបារាំង ហើយមិនត្រូវបានជ្រើសរើសសម្រាប់ប្រកួតមុនរដូវកាលរបស់ពួកគេទៅកាន់ប្រទេសជប៉ុន។
PSG ចង់លក់ Mbappe ឥឡូវនេះ ជាជាងឃើញគាត់ចាកចេញដោយមិនមានតម្លៃខ្លួននៅរដូវក្តៅក្រោយ។
ការផ្លាស់ប្តូរតម្លៃ២០០លានផោនរបស់ Neymar ពី Barcelona ទៅ PSG ក្នុងឆ្នាំ២០១៧ គឺជាកំណត់ត្រាបច្ចុប្បន្ន។
PSG បានធ្វើឲ្យការផ្ទេររបស់ Neymar ក្លាយជា ខ្សែប្រយុទ្ធប្រេស៊ីលថ្លៃបំផុតនៅលើពិភពលោក។ Mbappe នឹងមានថ្លៃឈ្នួលខ្ពស់បំផុតចំនួន៣ដែលបានបង់សម្រាប់កីឡាករម្នាក់បន្ទាប់ពីចូលរួមជាមួយ PSG ពី Monaco ក្នុងតម្លៃ១៦៦លានផោនក្នុងឆ្នាំ២០១៧។Chelsea, Manchester United, Tottenham, Inter Milan និង Barcelona សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍លើ Mbappe ដែលធ្លាប់បាននិយាយថា គាត់មានបំណងចាកចេញពី PSG ដោយមិនមានតម្លៃខ្លួននៅចុងរដូវកាលក្រោយ ហើយត្រូវបានគេជឿថាចង់ផ្លាស់ទៅ Real Madrid។
PSG បើកចំហចំពោះការចាកចេញរបស់ Mbappe ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ដើម្បីមើលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកន្លែងផ្សេង។ នេះនឹងអនុញ្ញាតឱ្យគាត់ទៅចូលរួមជាមួយ Real Madrid ដោយមិនគិតអ្វីទាំងអស់ក្នុងរយៈពេល១២ខែ ដោយបន្តលេងនៅរដូវកាលនេះ និងបង្កើតតម្លៃខ្ចីជើងសម្រាប់ PSG ។
ប្រធានក្លិបលោក Nasser Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការប្រកាន់ជំហរតឹងតែង ហើយមានការលើកឡើងថា Mbappe នឹងមិនត្រូវបានជ្រើសរើសពេញមួយឆ្នាំ ប្រសិនបើគាត់បដិសេធមិនព្រមទម្លាយភាពជាប់គាំងបច្ចុប្បន្ន។ ការបដិសេធនោះច្បាស់ជាជះឥទ្ធិពលអវិជ្ជមានលើក្តីសង្ឃឹមរបស់គាត់ក្នុងការលេងឱ្យបារាំងនៅ Euro 2024 ។
គួរបញ្ជាក់ថា ក្លិប Al-Hilal គឺជាក្លិបមួយក្នុងចំណោមក្លិបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្លិបនេះបានចុះហត្ថលេខាលើកីឡាករមួយចំនួនរួចទៅហើយដូចជា Ruben Neves ពី Wolves និង Kalidou Koulibaly ពី Chelsea នៅរដូវក្តៅនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)