ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបបេីកបំពានភ្លេីងស្តុបបុកជាមួយរថយន្តKIA រងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនជាតិចិនមានគ្នា៣នាក់ក្នុងល្បឿនលឿនបំពានភ្លេីងស្តុបពណ៌ក្រហមបានជ្រុលទៅបុកជាមួយរថយន្តKIA​ Moning បណ្តាលឱ្យរបួសស្ត្រីម្នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបចំការមន​ តាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវម៉ៅសេទង​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។ 

    តាមប្រភពព័ត៌មានបា​នឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកKIA moning​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BL-0793 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចភ្លើងស្តុបចំការមនជាកន្លែងកេីតហេតុដោយសារភ្លេីងស្តុបលោតពណ៌ខៀវទេីបបន្តទៅមុខ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកប៊ែលី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជាBANTLY.9​ បេីកបរដោយបុរសជនជាតិចិនម្នាក់រួមដំណេីរជាមួយមនុស្សប្រុសស្រី២នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុកជាមួយរថយន្តKIA​ ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ជិះក្នុងរថយន្តKIAរងរបួស ចំណែករថយន្តរងការខូចខាតទាំងសងខាង។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តស៊េរីទំនេីបចេញថ្លៃជួសជុលទៅលេីរថយន្តKIAដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖