ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុកជាមួយម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាជនជាតិបរទេសម្នាក់បានរងរបួសរលាត់ដៃជេីងបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តឡង់គ្រីស័រនៅត្រង់ផ្លូវបំបែកជាបួន​កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៥​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ១៤៣កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនជាតិបរទេ​សជិះម៉ូតូម៉ាកZoomer-x ពណ៌ខ្មៅលាយក្រហម​ ពាក់ស្លាកលេខកំពង់ចាម1U-6460 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ2P-1857 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣​ ក្នុងទិសដៅពីត្បូងទៅជេីងបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូដួលរងរបួសរលាត់ដៃជេីង ចំណែករថយន្តរងការខូចខាតកាងខាងមុខ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅភាគីទាំងសងខាង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖