ភ្នំពេញ៖ រថយន្តសុិនទ្រី(ដឹកសំរាម)វាក់អឺនឹងរថយន្តមួយគ្រឿងឆ្លងផ្លូវមិនបានសុីញ៉ូ បានចាប់ហ្វ្រ័ងទាំងបង្ខំត្រូវរថយន្ត Toyota Prius មកពីក្រោយបុកពេញទំហឹងបណ្ដាលឱ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញ រថយន្តសុិនទ្រី(ដឹកសំរាម)មួយគ្រឿងរបស់ក្រុមហ៊ុន MIZUDA ពណ៌ស ពាក់ផ្លាកលេខ AT 23 3-1905 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ពីកេីតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែ វាក់អឺនឹងរថយន្តមួយគ្រឿងបេីកឆ្លងផ្លូវមិនបានសុីញ៉ូ ក៏ចាប់ហ្វ្រ័ងទាំងបង្ខំ ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ AV-5745 បេីកមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តដឹកសំរាមពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកេីតហេតុ ភាគីទាំងពីរ បានប្រកែកយកត្រូវរៀងៗខ្លួន ទេីបបង្កឱ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច មូលដ្ឋានចុះមកដល់ទីតាំងកេីតហេតុ ដេីម្បីជួយសម្របសម្រួលភាគីទាំងពីរ អស់រយៈពេលជាងមួយម៉ោងទេីបភាគីទាំងពីរសម្រេចយកទៅជួសជុលរៀងខ្លួន ដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ