ព័ត៌មានទាន់ហេតុការណ៍៖

ពិតជារន្ធត់ណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនឹងម្នាក់ទៀតរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រ ២៧-២៨ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានឲ្យដឹងថា,គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ពិន ផែវ៉ូត ភេទប្រុសជិះម៉ូតូមួយគ្រឿងម៉ាកEXCLTER ពណ៌ខៀវ គ្មានស្លាកលេខ ឌុបប្រពន្ធ ឈ្មោះ ហ៊ី ស្រីណត់ អាយុ២៩ឆ្នាំ  ទាំងពីរនាក់រស់នៅភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ លុះបើកមកដល់ ចំណុចខាងលើក៏ជួបគ្រោះថ្នាក់បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបរបញ្រ្ចាសទិសគ្នា បុកពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុអ្នកបើករថយន្តបង្ករត់គេចខ្លួន  ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពីសី។

ចំពោះវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖