ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្នងការនគរបាលខេត្តកំពត ៖ ប្រសិនបើយប់នេះ ភ្លៀងថមថយខ្ញុំនិងដឹកនាំកំលាំងស្វែងរកជនរងគ្រោះទាំងយប់នេះ ដោយមិនរង់ចាំរហូតដល់ព្រឹកស្អែកនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះ តាមរយៈ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា ,  នៅថ្ងៃទី 30.07.23 វេលាម៉ោង ២រសៀល ខ្ញុំបានដឹកនាំកំលាំងឡើងទៅជ្រោះឱមាល់ ដើម្បីស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួនរកមិនទាន់ឃើញដោយសារបញ្ហាអាកាសធាតុភ្លៀងនៅបន្តធ្លាក់ខ្លាំងកំលាំងបានចុះមកក្រោមវិញជៀសវាងបញ្ហាគ្រោះថ្នាក់មកលើកងកំលាំង ។ 

លោកស្នងការបន្តថា : ស្អែកខ្ញុំដឹកនាំកំលាំងស្វែងរកជនរងគ្រោះបន្តទៀតរហូតដល់ឃើញ ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។ 

លោកបានបញ្ជាក់ថា, ប្រសិនបើយប់នេះ ភ្លៀងថមថយខ្ញុំនិងដឹកនាំកំលាំងស្វែងរកជនរងគ្រោះទាំងយប់នេះ ដោយមិនរង់ចាំរហូតដល់ព្រឹកស្អែកនោះទេ ។

សូមបញ្ជាក់ថា , គួរឱ្យអាសូរបំផុត ! ខណៈចំណាយពេលវេលាដើម្បីសេចក្តីសប្បាយក្នុងជីវិត តាមតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីស្រូបយកខ្យល់ឱកាសបរិសុទ្ធ ពីកន្លែងដែលប្លែក តាមជ្រោះ ជ្រលងដងអូរ តំបន់ទឹកធ្លាក់ ឱ្យត្រជាក់ ។ ទីបំផុត ! ការសប្បាយក្លាយទៅជាទុក្ខទៅវិញ។

មកទល់បច្ចុប្បន្ន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច អាជ្ញាធរ បានចុះជួយអន្តរាគមន៍ រកឃេីញ២នាក់ហេីយគាត់ស្លាប់ជាប់ក្នុងតង់តែម្ដង។

សូមបញ្ជាក់ថា : ជនរងគ្រោះទៅបោះតង់ចុងសប្ដាហ៍ នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ខេត្តកំពត ស្រាប់តែយប់មិញមានភ្លៀងនិងខ្យល់បោកបក់ខ្លាំងបានបោកបក់ពួកគេឲ្យធ្លាក់ជ្រោះ បណ្ដាលឲ្យបាត់ខ្លួន។ 

មនុស្ស៣នាក់(ប្រុសម្នាក់ ស្រី២នាក់) ហេីយមានក្រុមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តកំពត កំពុងសហការគ្នា ចុះទៅរុករក ។

រហូតគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ រកឃេីញសពនារី២នាក់ហេីយ ដោយជាប់នៅក្នុងតង់របស់ពួកគេតែម្ដង ។ នេះជាដំណឹងបឋមដែលទទួលបាន ។  

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហាញរូបភាពទឹកធ្លាក់ ហើយបញ្ជាក់ថា , ទីតាំងដែលបងប្អូនបោះតង់លើជ្រោះឱមាល់កាលពីយប់មិញ មុនជំនន់ទឹកភ្លៀងមកដល់ ។ 30.07.23 សូមបងប្អូនផ្អាកការមកបោះតង់លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អប្រសើរវិញសិន ។

សូមបញ្ជាក់ថា : រហូតមកដល់យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរ សមត្ថកិច្ច រកឃើញសាកសពចំនួនពីរនាក់ ។ នៅសល់ម្នាក់ទៀត កំពុងអន្តរាគមន៍ទាំងមេឃភ្លៀង ដើម្បីអន្តរាគមន៍ រកជនរងគ្រោះដែលបាត់ខ្លួនម្នាក់ទៀត។

(សូមរង់ចាំដំណឹងបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ច) ទើបអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងបន្តផ្សព្វផ្សាយ ជូនប្រិយមិត្តជ្រាបជាព័ត៌មានបន្ត ៕ 

IMG_6930 IMG_6931

ដោយ៖ សហការី


ចែករំលែក៖