ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែសីហា ឆ្នាំ២០២៣កំលាំងជំនាញខណ្ឧប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចសំណង់មិនរាបរយ ក្រុម១៤ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១/ ឈ្មោះ វ៉ាន់ សែលថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួលក្រុម៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។                                   

    *សម្ភារៈដកហូត

  _ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០ កញ្ចប់ថង់តូច ។

 _ប្រអប់ជរ័សំរាប់ដាក់គ្រឿងញៀនចំនួន ០១ 

_ទូរសព័្ទដៃចំនួន០១គ្រឿងម៉ាកOPPO ពណ៌ខ្មៅ( 087458329 )។    

  .ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖