ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្ដីគ្នាភាគីម្ខាងយកកូនកាំបិតចាក់លើភាគីម្ខាងទៀតបួសធ្ងន់

ចែករំលែក៖

ខេត្ដកណ្ដាល៖ ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នា បង្កើតជាអំពើហិង្សាវាយគ្នាទៅវិញទៅមក ឈានដល់បុរសម្នាក់យកកូនកាំបិតចាក់លើគូរទំនាស់របស់ខ្លួនបណ្ដាលឲ្យរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង  ២០និង១០នាទី​ ចំណុចភូមិដើមឬស ឃុំ​ ដើមឬស ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  សោម សាវ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិ ដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ​ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយមីង​ ឃុំបារគូ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖

-កូនកាំបិតចុងស្រួចចំនួន ០១ មានដងជ័ររុំស្កុតព័ណខ្មៅប្រវែង ២០ សង់ទីម៉ែត្រ។

      បច្ចុប្បន្ន ជនរងគ្រោះត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​ព្រះកុសុមៈ​(ពេទ្យ​លោក​សង្ឃ​)​។ ចំនែក​ជនសង្ស័យ​ត្រូវ​បាន​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ដេីមឬស​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖