ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៣នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ”ម៉ាយ៉ា”​ ក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​ នៅក្នុងផ្ទះសំណាក់យីហោ”ម៉ាយ៉ា” ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងទៀតថា​ ជនសង្ស័យទាំង៣នាក់រួមមាន៖​ ទី១៖ ឈ្មោះ PITER មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត TEBING TINGGI។ ;​ទី២៖ ឈ្មោះ SETYANTO INDRAWAN មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូម១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត JAKARTA។​ និងទី៣៖ ឈ្មោះ WILLY មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត JAKARTA។

វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់ ប្រភេទថ្នាំគ្រាប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន៣៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖