ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃនោះ (៥ សីហា) បានប្រកាសថា លោកនឹងពន្យារពេលវិលត្រឡប់របស់លោកទៅកាន់ប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហា។
សូមបញ្ជាក់ថា : នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បច្ចុប្បន្ន គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ ជាមួយក្រុមគ្រួសារដ៏សាមញ្ញបំផុត។ ប៉ុន្តែលើកនេះមានវត្តមាន អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្តីរាក់ទាក់ ស្និទ្ធស្នាលបំផុត។
តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។
សូមរំលឹកថា : សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកអោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បាន ឡើងយន្តហោះហោះចេញពីកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
សូមជម្រាបជូនថា : នៅលើទំព័រ Twitter ផ្ទាល់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃបាននិយាយថា គាត់នឹងត្រូវពន្យារពេលការវិលត្រឡប់របស់គាត់ទៅប្រទេសថៃប្រហែល 2 សប្តាហ៍ទៀត ដោយសារតែគាត់ត្រូវការការពិនិត្យសុខភាពមុនពេលត្រលប់មកផ្ទះវិញ។
ការដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនបានប្រកាសពន្យារពេលការវិលត្រឡប់របស់លោកទៅកាន់ប្រទេសថៃនោះ មិនបានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលឡើយ ក្នុងបរិបទដែលដំណើរការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងភាពជាប់គាំង។ អ្នកជំនាញ អ្នកប្រាជ្ញ សកម្មជននយោបាយ និងសូម្បីតែអតីតមេដឹកនាំនៃក្រុម “អាវក្រហម” លោក Jatuporn Prompan ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ នឹងមិនត្រឡប់មកប្រទេសវិញនៅថ្ងៃទី១០ ខែសីហា ដើម្បីប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារ។
យោងតាមស្ថិតិប្រព័ន្ធផ្សព្វផ្សាយថៃ ក្នុងអំឡុងពេលនិរទេសខ្លួនប្រហែល 17 ឆ្នាំ អតីតនាយករដ្ឋមន្ត្រីថៃបានប្រកាសពីបំណងវិលត្រឡប់មកមាតុប្រទេសវិញចំនួន 20 ដង ហើយបន្ទាប់មកបានប្រកាសពន្យារពេល។
ក្នុងឱកាសខួបកំណើតគម្រប់ ៧៤ឆ្នាំ (២៦ កក្កដា) លោកស្រី Paetongtarn កូនស្រីពៅរបស់លោកថាក់ស៊ីន បានប្រកាសជាលើកដំបូងជាពិសេសនៅពេលលោកថាក់ស៊ីននឹងត្រឡប់មកប្រទេសវិញ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីគណបក្សដើម្បីប្រទេសថៃដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃគណបក្សមុនដែលត្រូវបានបង្កើតឡើង និងគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីថៃបានទទួលសិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលថ្មី៕
ដោយ ៖ សហការី