ខេត្តសៀមរាប៖ បុរសជាគ្រូបង្រៀនម្នាក់ បើករថយន្តបង្កម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ បានចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជាន់ហ្គែរ ស្មានថាប្រាំង ជ្រុលទៅ បុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្ដាលឱ្យរងរបួសធ្ងន់ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាល។
យោងតាមវិដេអូឃ្លីបចំនួន២ឃ្លីប បានបង្ហាញនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះថា ហេតុការណ៍នេះ បាកើតឡើងនៅភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ប្រភពដដែលបន្តថា មុនពេលកើតហេតុអ្នកបេីករថយន្តបង្ក គឺជាគ្រូបង្រៀនម្នាក់ និងជាភ្ញៀវម្ចាស់កម្មវិធីមង្គលការខាងលេីនេះ ក្រោយមកគាត់ក៏បានចេញពីហូបការ ដោយមានសភាពស្រវឹងស្រឿងៗ និងបានឡេីងបើករថយន្តជាន់ហ្គែរយ៉ាងខ្លាំង ច្រឡំស្មានថាប្រាំង ក៏ជ្រុលទៅបុកកូនក្រមុំដែលជាជនជាតិបរទេស កំពុងឈររងចាំទទួលភ្ញៀវ មុខរោងការទាំងកំរោលបណ្ដាលឱ្យរងរបួសធ្ងន់ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។
ក្រោយកេីតហេតុគេឃើញភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការនោះ បាននាំគ្នាជួយអន្តរគមន៍ចាប់អ្នកបេីកបរប្រគល់ឱ្យសមត្ថកិច្ចផងដែរ។ ចំណែកជនរងគ្រោះជាកូនក្រមុំ និងអ្នកផ្សេងទៀតត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកផងដែរ។
គួរបញ្ជាក់ដែរថា ចំពោះវីដេអូឃ្លីបនេះដែរ យេីងមិនទាន់ដឹងថា កេីតឡេីងនៅថ្ងៃណានោះទេ ដោយអង្គភាពយេីងបានទំនាក់ទំនងតាមបណ្ដាញសង្គមតេឡេក្រាមគ្រុបនគរបាលចរាចរណ៍ ដេីម្បីសាកសួរអំពីព័ត៌មាននេះដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតប៕
ដោយ៖សហការី