អគ្គិភ័យដ៏គួរឱ្យភ័យខ្លាចនៅលើ កប៉ាល់ Fremantle ដែលផ្ទុករថយន្តជិត 4.000គ្រឿងនិងរថក្រោះអុីស្រាអែល១ពាន់គ្រឿងផងដែរ។
យោងតាមអ្នកនិពន្ធ Stephen Bryen នៅក្នុងកាសែត Asian Times មិនថាវាជារថក្រោះដ៏ធំ ឬរថយន្តទំនើបៗដែលដឹកជញ្ជូនតាមកប៉ាល់សុទ្ធតែអាចឆេះបានដោយភ្លើង។ អគ្គិភ័យដែលបានកើតឡើងចំពោះកប៉ាល់កុងតឺន័រ Fremantle ដែលផ្ទុករថយន្តជិត 4.000 បានរំឭកគាត់អំពីអ្វីដែលបានកើតឡើងចំពោះរថក្រោះអុីស្រាអែល។
ក្នុងអំឡុងសង្គ្រាម Yom Kippur ឆ្នាំ 1973 រថក្រោះអុីស្រាអែលបានជួបប្រទះនឹងសត្រូវដ៏សាហាវចំនួនពីរដែលធ្វើអោយរថក្រោះទាំងនោះមានជាង 1,000 គ្រឿង (ត្រូវបានបំផ្លាញទាំងស្រុង ឬខូចខាតយ៉ាងធ្ងន់ធ្ងរ)។
នៅពេលនោះ កម្លាំងរថក្រោះរបស់អុីស្រាអែលមានម៉ូដែល M-60 និង M48 (អាមេរិក) Centurion (UK) T-55 (ផលិតដោយអុីស្រាអែលក្នុងឆ្នាំ 1967 បន្ទាប់មកជួសជុលនិងធ្វើទំនើបកម្ម) នៅរោងចក្ររថក្រោះមួយនៅភាគខាងត្បូងទីក្រុង Tel Aviv)។
ដំបូងឡើយ គេគិតថា ភ្លើងឆេះនេះបណ្តាលមកពីការបាញ់តបត នឹងគ្រាប់កាំភ្លើង ប៉ុន្តែនៅពេលដែលរថក្រោះទាំងនេះឆេះភ្លាមៗ សូម្បីតែខ្មាំងសត្រូវមិនបានបាញ់តបតក៏ដោយ ក៏ជនជាតិអុីស្រាអែល ចាប់ផ្តើមស្វែងរកយ៉ាងយកចិត្តទុកដាក់ដើម្បីរកមូលហេតុ៕ ដោយ៖ ធីរីណា
រូបថត៖ Brussels Times