ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ៤នាក់ ។ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ២លើក និងស្រវឹង ១លើក។
គួរជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែសីហាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ១៨នាក់ និងស្រាល ៤៤នាក់ ។ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក៕
ដោយ៖ សហការី