ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជាប្រចាំខឹងប្រពន្ធប្រើហិង្សាកាប់ក្បាលខ្លួនឯងជាច្រើនកាំបិតដោយភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីលោកមេភូមិអូរកន្ធៀងវ៉ាបានឱ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី០៦ខែសីហាឆ្នាំ២០២៣ មានករណីប្រើហិង្សាដោយបុរសម្នាក់ខឹងប្រពន្ធនិងប្រចណ្ឌប្រពន្ធក៏យកកាំបិតមកកាប់ក្បាលខ្លួនឯងជាច្រើនកាំបិត នៅចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ជនបង្កហេតុឈ្មោះ បូ ទូច ភេទប្រុស អាយុ២៨ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

    ប្រពន្ធ ឈ្មោះ ណៃ សុផា អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

    បើតាមប្រភពពីបងប្អូនអ្នកជិតខាងបានឱ្យដឹងថា ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៦ខែសីហាឆ្នាំ២០២៣ ដោយឈ្មោះ ណៃ សុផា (ជាប្រពន្ធ) បានដើរទៅយកអង្ករនៅផ្ទះរបស់ឈ្មោះ ផឹម ទុំ ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិឃុំជាមួយគ្នា  លុះដល់ម៉ោង០៩និង៣៩នាទីថ្ងៃខែឆ្នាំដដែល ឈ្មោះ បូ ទូច ត្រូវជាប្ដីបានដើរមករកប្រពន្ធ ហើយបានប្រចណ្ឌប្រពន្ធថា មករកសាហាយ ពេលនោះប្ដីក៏បានដេញវាយប្រពន្ធហើយប្រពន្ធក៏បានរត់ទៅពួនក្នុងផ្ទះ តែប្ដីរកប្រពន្ធមិនឃើញ ហើយក៏បានយកកាំបិតមកកាប់ក្បាលខ្លួនឯងតែម្ដងទៅ(ត្រូវជាច្រើនកាំបិត)។

     ប្រភពពីស្ត្រីឈ្មោះ ផឹម ទុំ ជាអ្នកជិតខាង បានបញ្ជាក់ផងដែរថា ឈ្មោះ បូ ទូច ជាប្ដីបានមករករឿងប្រពន្ធនៅផ្ទះគាត់ ហើយបានដេញវ៉ៃប្រពន្ធ ពេលនោះប្រពន្ធបានរត់ពួនរកមិនឃើញក៏បានទាញកាំបិតកាប់ក្បាលខ្លួនឯងតែម្ដងទៅ។

    បើតាមការបញ្ជាក់របស់លោកមេភូមិអូរកន្ធៀងវ៉ាថា ឈ្មោះ បូ ទូច (ជនរងគ្រោះត្រូវជាប្ដី)ជាមនុស្សញៀនស្រា តែងតែផឹកស្រាសជាប្រចាំថ្ងៃ និងបានរករឿងប្រពន្ធជាប្រចាំផងដែរ រួចក៏មានហិង្សា។

    បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពភ្នំស្ពង់ដើម្បីធ្វើការព្យាបាល។ ក្រោយមកស្ត្រីជាប្រពន្ធត្រូវបានសមត្តកិច្ចជំនាញហៅទៅសួរនាំ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖