ព័ត៌មានទាន់ហេតុការណ៍៖

Liverpool កំពុងពិចារណានាំយកខ្សែបម្រើជប៉ុន Wataru Endo ពីក្លិបStuttgart

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយក្លិបអាល្លឺម៉ង់ Stuttgart លើការចុះកុងត្រាយកខ្សែបម្រើជប៉ុន Wataru Endo កីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៤ដង។

Stuttgart បានជៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន ដោយបានឈ្នះការប្រកួតវគ្គ Play-off ទល់នឹងក្លិប Hamburg Liverpool បានងាយទៅកាន់ការចាប់អារម្មណ៍ Endo បន្ទាប់ពីខកខានលើកីឡាករអន្តរជាតិអេក្វាឌ័រ Moises Caicedo ដែលបានចូលរួមជាមួយ Chelsea ពី Brighton ក្នុងកិច្ចព្រមព្រៀង១១៥លានផោន។ ក្លិបហង្សក្រហមក៏នឹងត្រូវ Chelsea វាយបកផងដែរក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Romeo Lavia វ័យ១៩ឆ្នាំរបស់ Southampton

Liverpool ចង់បានខ្សែបម្រើការពារមួយរូប បន្ទាប់ពីការចាកចេញ Fabinho, Jordan Henderson និង James Milner នៅរដូវក្តៅនេះ ខណៈដែលខ្សែបម្រើកណ្តាល Naby Keita និង Alex Oxlade-Chamberlain ក៏បានចាកចេញពីក្លិបផងដែរ។

Endo ដែលបង្ហាញខ្លួន៥០ប្រកួតសម្រាប់ប្រទេសជប៉ុនបានចូលរួមជាមួយ Stuttgart ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងឆ្នាំ២០១៩មុនពេលបញ្ចប់កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។ កីឡាកររូបនេះបានស្ថិតក្នុងក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ហើយបានជួយប្រទេសរបស់គាត់យកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូលនៃវគ្គជម្រុះតាមពូល ប៉ុន្តែ​ត្រូវ​ក្រូអាតយកឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ទោះបីជាមានការតស៊ូរបស់ Stuttgart កាលពីរដូវកាលមុនក៏ដោយក៏ស្ថិតិរបស់របស់ក្លិបនៅ Bundesliga ធ្វើឱ្យ Endo បង្ហាញខ្លួនយ៉ាងល្អឲ្យក្រុម និងបានជួយក្រុមបន្តលេងនៅលីកកំពូលអាល្លឺម៉ង់។ កីឡាកររូបនេះក៏បានជួយក្រុមឈ្នះ TSG Balingen ក្នុងការប្រកួតជម្រុះពាន German Cup កាលពីថ្ងៃសៅរ៍មុន ដោយស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយក្នុងជ័យជម្នះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖