ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ គិតខ្លីចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារខណៈប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី ១៧ខែសីហាឆ្នាំ២០២៣ស្ថិតភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលគិតខ្លីមានឈ្មោះ អ៊ុក ពៅ អាយុ ២៩ឆ្នាំរស់នៅភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវនិងការពិនិត្យកន្លែងកើតហេតុស្ដាប់ការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះនិងការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែកបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយខ្លួនឯងដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះប្រាកដមែន ដោយមិនមានករណីផ្សេងហើយនៅលើខ្លួនសាកសពពុំមានស្លាកស្នាមរបួសអ្វីនោះដែរ។

ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើ
កំណត់ហេតុនិងបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖