ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនក្មេងទំនើង ០៣នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(កាប់ម៉ូតូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនឹងបញ្ជូនយុវជន៣នាក់ទៅកាន់សាលាដំបូងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣នេះ ដើម្បីចាត់ការតាមនីតិវិធីពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(កាប់ម៉ូតូ)។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ 

១.ឈ្មោះ ម៉ៅ ភារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

២.ឈ្មោះ ប៊ុនសារ៉េត រ៉ានុត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង មុខរបរដឹកអីវ៉ាន់ ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

៣.ឈ្មោះ ទូច ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ពួកគេទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២ និង១៥ នាទីរំលងអធ្រាត្រ នៅចំណុចមុខផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយទទួលបានបណ្ដឹងរាយការណ៍ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះអន្តរាគមន៍ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដោយដកហូតសម្ភារៈវត្ថុតាងរួមមាន៖

ដាវ ចំនួន០២ដើម , កាំបិតផ្គាក់ ចំនួន០១ដើមនិងម៉ូតូ ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ មណ្ឌលគិរី 1B-0432 ៕

ដោយ៖ សូរិយា


ចែករំលែក៖